ព័ត៌មានអន្ដរជាតិ
ប្រទេសអព្យាក្រឹត ប្រកាសធ្វើសមយុទ្ធជាមួយរុស្ស៊ី និងចិន ចំពេលដ៏សំខាន់ (មានវីដេអូ)
ប្រទេសអព្យាក្រឹតគឺអាហ្រ្វិកខាងត្បូង បានអញ្ជើញរុស្ស៊ី និងចិន ឲ្យមកចូលរួមធ្វើសមយុទ្ធសង្រ្គាមនៅខែក្រោយ។
ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa នឹងធ្វើជាម្ចាស់ផ្ទះនៃសមយុទ្ធកងទ័ពជើងទឹកនៅឆ្នេរសមុទ្រភាគខាងកើតប្រទេស ជិតទីក្រុង Durban និង Richards Bay ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៧ខែកុម្ភៈ។
សមយុទ្ធ នឹងធ្វើឡើងអំឡុងខួបមួយឆ្នាំនៃការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន និងធ្វើឲ្យអន្តរសជាតិ ផ្តោតអារម្មណ៍បន្ថែមទៀតលើប្រទេសអាហ្វ្រិកខាងត្បូង។
កងកម្លាំងការពារជាតិអាហ្រ្វិកខាងត្បូង និយាយថា សមយុទ្ធកងទ័ពជើងទឹកនៅខែក្រោយ នឹងពង្រឹងទំនាក់ទំនងដែលកំពុងរីកចម្រើនរួចទៅហើយរវាងអាហ្វ្រិកខាងត្បូង រុស្ស៊ី និងចិន។ គោលបំណងនៃសមយុទ្ធនេះគឺ ចែករំលែកជំនាញប្រតិបត្តិការ និងចំណេះដឹង។
ប្រទេសទាំងបីក៏បានធ្វើសមយុទ្ធកងទ័ពជើងទឹកដូចគ្នានេះដែរក្នុងឆ្នាំ២០១៩ នៅទីក្រុង Cape Town ខណៈរុស្ស៊ី និងចិនបានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅសមុទ្រចិនខាងកើត កាលពីខែមុន។
ការប្រកាសនេះ ក៏កើតឡើងផងដែរ ប៉ុន្មានថ្ងៃមុនពេលរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ទៅបំពេញទស្សនកិច្ចនៅទីក្រុងប្រេតូរីយ៉ា និងជួបពិភាក្សាជាមួយសមភាគីអាហ្វ្រិកខាងត្បូង Naledi Pandor។
រដ្ឋាភិបាលអាហ្រ្វិកខាងត្បូងបាននិយាយកាលពីឆ្នាំមុនថា ខ្លួនប្រកាន់ជំហរអព្យាក្រឹតលើបញ្ហាជម្លោះអ៊ុយក្រែន ហើយបានអំពាវនាវឲ្យមានកិច្ចសន្ទនា និងការទូត។ ទីក្រុងប្រេតូរីយ៉ា បានបដិសេធថា ខ្លួនមិនកាន់ជើងខាងណាទេ ហើយអំពាវនាវឲ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធជាមួយ សម្ព័ន្ធមិត្តចាក់ទឹកមិនលិច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


