ព័ត៌មានអន្ដរជាតិ
ប្រទេសអាហ្វ្រិកខាងត្បូង នឹងមិនចាប់ខ្លួនលោក ពូទីន តាមដីការបស់ ICC ទេ
ប្រទេសអាហ្រ្វិកខាងត្បូង នឹងមិនអនុវត្តដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងការចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នោះទេ។ នេះបើតាមការបញ្ជាក់ពីលោកស្រី Khumbudzo Ntshavheni រដ្ឋមន្ត្រីនៃការិយាល័យប្រធានាធិបតី កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ។

ដោយសំដៅទៅលើសេចក្តីថ្លែងការណ៍របស់លោក ឌីមីទ្រី ម៉េដវេដេហ្វ កាលពីខែមីនា, លោកស្រី Ntshavheni បាននិយាយ ថា “អនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃប្រទេសរុស្ស៊ី បានគូសបញ្ជាក់ថា អ្នកណាហ៊ានចាប់ខ្លួនលោកប្រធានាធិបតី ពូទីន គឺស្មើនឹងការប្រកាសសង្គ្រាម”។
នៅពេលនោះ លោក ម៉េដវេដេហ្វ បាននិយាយអំពីប្រទេសអាល្លឺម៉ង់ ដោយប្រកាសថា “ប្រសិនបើលោក ពូទីន ត្រូវបានចាប់ខ្លួនមែននោះ មីស៊ីលរបស់យើងទាំងអស់ នឹងហោះទៅកាន់សភាអាល្លឺមង់ និងទៅការិយាល័យរបស់អធិការបតី”។

គួររម្លឹកថា កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២៣, ICC បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងលោកស្រី ម៉ារៀ ឡូវ៉ា-បេឡូវ៉ា ដែលជាស្នងការប្រធានាធិបតីទទួលបន្ទុកសិទ្ធិកុមារ។ តុលាការបានចោទប្រកាន់អ្នកទាំងពីរ ពីបទបញ្ជូនប្រជាជនដោយបង្ខំ ជាពិសេសកុមារ។
ក្នុងនាមជាប្រទេសហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូម ឆ្នាំ២០០២, អាហ្វ្រិកខាងត្បូងមានកាតព្វកិច្ចអនុវត្តដីកានេះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ប្រទេសនេះក៏នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល BRICS នៅក្នុងខែសីហាឆ្នាំនេះផងដែរ ដោយពេលនោះ មេដឹកនាំនៃប្រទេសធំៗដែលមានសេដ្ឋកិច្ចរីកចម្រើនលើពិភពលោក ដូចជាប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងជាដើម នឹងត្រូវជួបប្រជុំគ្នា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី៖ គ្មានប្រទេសណា ហ៊ានចាប់ខ្លួនលោក ពូទីន តាមដីការបស់ ICC ទេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


