ព័ត៌មានអន្ដរជាតិ
មើលទិន្នន័យនេះរួច ដឹងហើយថា Omicron មានឥទ្ធិពលខ្លាំងប៉ុនណា (មានវីដេអូ)
ខេត្តមួយរបស់ប្រទេសអាហ្រ្វិកខាងត្បូងដែលជាកន្លែងវីរុសបំប្លែងខ្លួន Omicron ត្រូវបានរកឃើញជាលើកដំបូង បានកត់ត្រាអំពីការចូលព្យាបាលក្នុងមន្ទីរពេទ្យដោយសារវីរុស កើនឡើងជាង ៣០០% ក្នុងសប្តាហ៍នេះ។

ខេត្ត Gauteng បានកត់ត្រាការចូលព្យាបាលក្នុងមន្ទីរពេទ្យចំនួន ៥៨០ករណី ដោយសារតែមេរោគក្នុងសប្តាហ៍នេះ ពោលគឺកើនឡើង៣៣០ភាគរយពី ១៣៥ករណីកាលពីពីរសប្តាហ៍មុន។
កាលពីសប្តាហ៍មុន វីរុសកូវីដ១៩បំប្លែងខ្លួន Omicron ត្រូវបានរកឃើញនៅក្នុង៧៧ករណីនៅតំបន់នេះ ហើយមនុស្សជាច្រើនមានការភ័យខ្លាចថា វាជាមេរោគឆ្លងសាហាវបំផុត និងថាវាអាចគេចផុតពីការការពារប្រព័ន្ធភាពស៊ាំដោយសារតែចំនួននៃបម្រែបម្រួលដ៏ច្រើនរបស់វា។
ថ្វីបើមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង បានរាយការណ៍ថា ករណីនៃវីរុសបំប្លែងខ្លួននេះច្រើនតែស្រាលក៏ដោយ ប៉ុន្តែការកើនឡើងនៃការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្ត ហាក់ដូចជាបង្ហាញសញ្ញាផ្សេង។

Gauteng គឺជាខេត្តមានប្រជាជនច្រើនជាងគេរបស់ប្រទេសអាហ្វ្រិកខាងត្បូង ដោយមានជាង១២លាននាក់។
បន្ទាប់ពីការកើនឡើងនៃកូវីដប្រហែល៣ខែមុន ខេត្តនេះមើលឃើញការថយចុះនៃការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ អស់រយៈពេលជាច្រើនសប្តាហ៍។
គិតត្រឹមថ្ងៃទី៧ខែវិច្ឆិកា ការសម្រាកព្យាបាលនៅមន្ទីរពេទ្យទាក់ទងនឹងកូវីដចំនួន១២០ករណី ត្រូវបានរកឃើញ។ កាលពីសប្តាហ៍មុន តួលេខនោះបានកើនឡើងទ្វេដងដល់២៧៦ករណី មុនពេលលោតដល់៥៨០ករណី។

ក្នុងរយៈពេលប្រាំបួនថ្ងៃកន្លងមកនេះ ករណីបានកើនឡើងប្រាំបួនដង ពីប្រហែល ៥០០ករណី ក្នុងមួយថ្ងៃនៅថ្ងៃទី២០ខែវិច្ឆិកា ដល់៤,៥០០ករណីក្នុងមួយថ្ងៃ នៅសប្តាហ៍នេះ។
រឿងមួយដែលគួរឲ្យកត់សម្គាល់នោះគឺថា ករណីមួយចំនួនក្នុងចំណោម ៧៧ ករណីដែលបានរកឃើញដោយមន្ត្រីសុខាភិបាលកាលពីសប្តាហ៍មុន គឺស្ថិតក្នុងចំណោមមនុស្សដែលបានចាក់វ៉ាក់សាំងរួច ដែលជាហេតុបង្កឲ្យមានក្តីព្រួយបារម្ភ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ព័ត៌មានសំខាន់ៗជុំវិញវីរុសបំប្លែងខ្លួន Omicron ដែលពិភពលោកកំពុងភ័យខ្លាច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


