ព័ត៌មានជាតិ
លោក ស សុខា លើកទឹកចិត្តសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បង្កើនការបណ្ដុះបណ្ដាលជំនាញព័ត៌មានឌីជីថល
សន្និបាតសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានប្ដេជ្ញារួមគ្នាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ឱ្យទៅជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិទាំងមូល។ លោក ស សុខា ក្នុងនាមជាប្រធានកិត្តិយស បានលើកទឹកចិត្តសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យបង្កើនការបណ្ដុះបណ្ដាលជំនាញផ្សព្វផ្សាយព័ត៌មាន ដោយផ្ដោតលើប្រព័ន្ធឌីជីថល។

ការប្រកាសប្ដេជ្ញាចិត្តរបស់អង្គសន្និបាតសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលហៅកាត់ថា IPA នាពេលនេះ បានធ្វើឡើងក្នុងសន្និបាតប្រចាំឆ្នាំរបស់ខ្លួន ពេញមួយថ្ងៃ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ហើយការប្ដេជ្ញានេះទៀតសោត គឺក្នុងបុព្វហេតុរួមចំណែកការពារសន្តិភាព និងឈរលើស្មារតីគាំទ្រដោយឥតងាករេចំពោះយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ជាការកត់សម្គាល់ សន្និបាតសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលរៀបចំឡើងក្រោមវត្តមានដឹកនាំរបស់លោក អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគម និងពិធីបិទប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគម បានពិនិត្យ និងផ្តល់យោបល់លើរបៀបវារៈចំនួន៤ រួមមាន ១-ការពិនិត្យ និងអនុម័តរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៣ ២-ការពិនិត្យ និងអនុម័តលើការធ្វើវិសោធនកម្មលក្ខន្តិកៈសមាគម ៣-ការពិនិត្យ និងអនុម័តលើការកែសម្រួលបទបញ្ជាផ្ទៃក្នុងសមាគម និង៤-ការពិនិត្យ និងអនុម័តលើផែនការសកម្មភាពឆ្នាំ២០២៤ របស់សមាគម។

ក្រោយការពិភាក្សាពេញមួយថ្ងៃ អង្គសន្និបាតនេះ បានអនុម័តលើទិសដៅការងារសំខាន់ៗមួយចំនួន ដូចជា ការកៀរគរបង្កើនចំនួនសមាជិកប្រកបដោយគុណភាព រៀបចំកម្មវិធីប្រកួត ឬប្រឡងប្រណាំងពានរង្វាន់លោក ស សុខា ពិសេសកម្មវិធីប្រកួតស្នាដៃពិសិដ្ឋអ្នកផលិតព័ត៌មាន បង្កើតដៃគូសហការជាមួយអង្គភាពសារព័ត៌មានបរទេស អង្គការ និងសមាគមក្រៅរដ្ឋាភិបាល ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ ជាដើម។
សន្និបាត ក៏បានអនុម័តលើការចូលរួមការងារមនុស្សធម៌ សាសនា អប់រំ កីឡា សិល្បៈ វប្បធម៌ ចរាចរណ៍ គ្រឿងញៀន ពង្រឹងគុណភាព នៃការផ្សព្វផ្សាយ ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ស្តីពីរបបសារព័ត៌មាន ចូលរួមពង្រឹងការផ្សព្វផ្សាយព័ត៌មានពិត និងលុបបំបាត់ព័ត៌មានក្លែងក្លាយនៅកម្ពុជា បើកវគ្គបណ្តុះបណ្តាលជំនាញសារព័ត៌មាន ជំនាញអភិវឌ្ឍន៍ធនធានមនុស្ស កសិកម្ម ច្បាប់ បច្ចេកវិទ្យាឌីជីថល ជំនាញរឹង និងជំនាញទន់ នៅតាមបណ្តារាជធានីខេត្ត កម្មវិធីបរិច្ចាគឈាម ដាំដើមឈើ សម្អាតបរិស្ថាន ផលិតវីដេអូ និងរឿងអប់រំខ្លី ពាក់ព័ន្ធចរាចរណ៍ គ្រឿងញៀន គ្រឿងស្រវឹង និងសីលធម៌សង្គម។

អញ្ជើញជាអធិបតីក្នុងពិធីបិទ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ លោក ស សុខា បានឯកភាព និងវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្ត និងការទិសដៅការងារបន្តរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដោយបានជំរុញលើកទឹកចិត្តសមាជិក សមាជិកា បន្តរួមគ្នាការពារសន្តិភាព ដែលជាមរតកដ៏ពិសិដ្ឋរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។
លោក ស សុខា ក៏បានជំរុញឱ្យពង្រឹងសាមគ្គីភាព និងទំនាក់ទំនងល្អ បង្កើនការបណ្ដុះបណ្ដាលជំនាញផ្សព្វផ្សាយព័ត៌មាន រួមបញ្ចូលប្រព័ន្ធឌីជីថល បង្កើនការផ្សព្វផ្សាយសកម្មភាពនិងសមិទ្ធផលនានារារបស់ជរដ្ឋាភិបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព បង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយក្នុងនិងក្រៅប្រទេស បង្កើនការផលិតវីដេអូអប់រំ បន្តសកម្មភាពសង្គមកិច្ច ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ និងពង្រឹងរចនាសម្ព័ន្ធសមាគមទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យបានល្អប្រសើរ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


