Connect with us

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផ្តល់អំណោយដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា

បានផុស

នៅ

នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញសួរសុខទុក្ខ និងផ្ដល់អំណោយគ្រឿងឧបភោគបរិភោគ និងថវិកាដល់សមាជិកមូលនិធិត្រីចក្រយាន កម្ពុជាចំនួន២៩៦នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីសួរសុខទុក្ខ និងផ្ដល់អំណោយនេះ បានរៀបចំឡើងនៅបរិវេណសាលារាជធានីភ្នំពេញ ហើយក៏មានវត្តមានអមពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាមូលនិធិត្រីចក្រយានកម្ពុជា។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានលើកទ្បើងថា ការរៀបចំកម្មវិធីសប្បុរសធម៌នេះ គឺដើម្បីចែករំលែកសេចក្តីស្រលាញ់របស់ថ្នាក់ដឹកនាំ សមាជិកសមាជិកា នៃសមាគមកាយឫទ្ធិនារីកម្ពុជា ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតដល់នាពេលឆាប់ៗខាងមុខនេះ និងជាការចូលរួមលើកកម្ពស់សកម្មភាពសប្បុរសធម៌នៅក្នុងសង្គមកម្ពុជាផងដែរ។

សូមបញ្ជាក់ថា មូលនិធិត្រីចក្រយានកម្ពុជា ត្រូវបានបង្កើតឡើងនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សំដៅអភិរក្សត្រីចក្រយាន (ស៊ីក្លូ) ដែលមានដើមកំណើតតាំងពីឆ្នាំ១៩៣៦ មកម្លេះ។ សមាជិកមូលនិធិត្រីចក្រយានកម្ពុជាទាំង ២៩៦នាក់នេះ ទទួលបានប្រាក់ខែជាទៀងទាត់ ដោយក្នុងមួយខែពួកគាត់អាចបើកបានចំនួន ៣ដង ដើម្បីជួយសម្រួលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ការបង្កើតមូលនិធិនេះ ជាផ្នែកមួយដ៏សំខាន់នៃការចូលរួមអនុវត្តប្រព័ន្ធគាំពារសង្គម តាមរយៈការជួយសម្រាលទុក្ខលំបាក និងរួមចំណែកគិតគូរអំពីសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូឱ្យទទួលបានសេវាសង្គមកិច្ច សុខាភិបាល និងការរស់នៅប្រកបដោយភាពថ្លៃថ្នូរ ជាពិសេសរួមគ្នាអភិរក្ស និងអភិវឌ្ឍមុខរបរធាក់ស៊ីក្លូ ស្របតាម គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម