Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ស្រុក​សេ​សាន​ បង្កើត​ព្រឹត្តិការណ៍​សប្បាយ​ៗ​សង្ក្រាន្ត​ឆ្នាំ២០២៤

បានផុស

នៅ

អាជ្ញាធរ​ស្រុក​សេ​សាន​ បាន​បង្កើត​ព្រឹត្តិការណ៍​សប្បាយៗ​ រៀបចំ​សង្ក្រាន្ត​ឆ្នាំ​២០២៤ ​នៅ​បរិវេណ​វត្ត​ជ័យ​មង្គល​(​ហៅ​វត្ត​កំ​ភុ​ន )​និង​ផ្ដល់ឱកាស​ឱ្យ​កសិករ​នាំយក​ផលិតផល​កសិកម្ម​មក​ដាក់តាំង​លក់​ដើម្បី​បង្កើត​ទំនាក់ទំនង​ផ្នែក​ទីផ្សារ​កសិផល​បន្ថែមទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរៀបចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​២០២៤ នៅក្នុង​បរិវេណ​វត្ត​ជ័យ​មង្គល​(​ហៅ​វត្ត​កំ​ភុ​ន​)​ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង នៅ​ថ្ងៃទី​០៨​ មេសា​ ឆ្នាំ​២០២៤ លោក​សុវណ្ណ​ពិ​សេដ្ឋ​ អភិបាលស្រុក​បាន​បញ្ជាក់​ថា សង្ក្រាន្ត​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំ​២០២៤​និង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី ១១ ដល់​ថ្ងៃទី ១២ មេសា ដោយមាន​ការចូលរួម​ពីរ​ថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ​ព្រមទាំង​ប្រជាពលរដ្ឋ​ផងដែរ។

លោក​អភិបាលស្រុក​បន្ត​ថា នេះ​ពិត​ជា​មាន​មោទនភាព​ណាស់​ក្នុង​ពិធី​អបអរសាទរ​ព្រឹត្តិការណ៍​សប្បាយៗ​ក្នុង​ឆ្នាំ​ថ្មី​  ព្រោះ​ព្រឹត្តិការណ៍​នេះ​បាន​ប្រារព្ធ​ឡើង​នាំមក​នូវ​បរិយាកាស ប្រកបដោយ​មនោសញ្ចេតនា​  រីករាយ សាមគ្គីភាព មិត្តភាព ស្ថិតក្រោម​ដំបូល​សន្តិភាព​  និង​ក្រោម​ការដឹកនាំ​របស់​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​បន្ត​ថា សង្ក្រាន្ត​ឆ្នាំ​ថ្មី​នេះ​បានកើត​ចេញពី​កត្តា​សាមគ្គី​គ្នា​ភាព រវាង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ និង​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ជាពិសេស​ទទួល​បាន​កា​រ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង ស្មារតី សម្ភារៈ​និង​ថវិកា​ពី​សប្បុរសជន​នានា ហើយ​ធនធាន​ទាំងនេះ​បាន​ជំរុញ ឱ្យ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ដំណើរការ​ទៅបាន តាម​ការ​គ្រោងទុក និង​បាន​លើក​តម្កើង​ប្រពៃណី​វប្ប​ធម៌​របស់​ជាតិ​យើង ឱ្យ​កាន់​តែមាន​ភាព​ថ្កុំថ្កើង​ឡើង​ថែមទៀត។

ព្រះ​តេជគុណ ជុំ ខេង ចៅអធិការ​វត្ត​ជ័យ​មង្គល មាន​សង្ឃដីកា​ថា ទំនៀមទម្លាប់​នេះ​យើង​មិន​អាច​មើល​រំលង​បានទេ ព្រោះ​ជា​បទពិសោធន៍​មួយ ដែល​ចាស់ទុំ​បាន ដឹកនាំ​កូនចៅ​យើង​លេងល្បែង​ប្រជាប្រិយ​ខ្មែរ ដូច​ជា​បោះ​អង្គញ់ ចោល​ឈូង ទាញព្រ័ត្រ លាក់​កន្សែង ក្រុង​មាន់ ស្ដេចចង់​ជាដើម​។​ល​។

ព្រះ​តេជគុណ​មាន​សង្ឃដីកា​បន្ត​ថា ក្នុង​ព្រឹត្តិការណ៍​នេះ​យុវជន​ត្រូវ​សិក្សា​កត់ចំណាំ​ទុក​ហើយ​រួមគ្នា​ប្រតិបត្តិ​តាម​ប្រពៃណី​ឱ្យបាន​ត្រឹមត្រូវ​  ព្រោះ​យុវជន​ជា​អ្នក​ស្នង​អភិរក្ស​គ្រប់​កិច្ចការ​ទាំងឡាយ​ទាំងពួង​  តទៅ​អនាគត។

លោកស្រី​ឃុន​លីន​ដា ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឃុំ​កំ​ភុ​ន​បាន​បញ្ជាក់​ថា ផ្តើមចេញពី​ការខិតខំ​ប្រឹងប្រែង​នេះ យុវជន​និង​បាន​ចេះ​បាន​ចាំ​ចំណាំទុក ហើយ​ភាព​សប្បាយ​រីករាយ​ក៏​បាន​ទាក់ទាញ ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​ច្រើន​  ការលក់ដូរ​ក៏​ទទួល​បាន​ប្រាក់ចំណូល។

លោកស្រី​និង​ខិតខំ​រៀបចំ​ទៅតាម​ការណែនាំ​របស់​អា​ជ្ញា​ធរ ដើម្បី​បម្រើ​សេវាកម្ម​ឱ្យ​ល្អ រៀបចំ​កន្លែង​មាន​តុ​មានអី​ទុក​ឲ្យ​ភ្ញៀវ​គាត់​មក​គាត់​ស្រួល អង្គុយ​ហូប​បុកល្ហុង​  សាច់គោ​អាំង ស្លាប់មាន់​អី​មាន​ច្រើន​ទៀត​អញ្ចឹង ជា​លក្ខណៈ​ដូច​យើង​លក់​សាច់​អាំង​អី​យើ​ង​ច្រើន​ទិញ​មកវិញ​មកពីផ្សារ បន្លែ នឹង​ច្រើនតែ​បន្លែ​ធម្មជាតិ​ក្នុងស្រុក បន្លែ​ប្រមូល​ទិញ​តាម​ភូមិ​ដោយសារ​ធម្មជាតិ។

សូម​បញ្ជាក់​ថា ក្នុង​ពិធី​សង្ក្រាន្ត​នេះ​អាជ្ញាធរ​ស្រុក​បាន​រៀប​ចំ​ឱ្យបាន​ស្តង់​សម្រាប់​កសិករ​លក់ ដូរ​ផលិតផល​កសិកម្ម​ចំនួន​ជាង​៣០​ស្តង់ និង ​តម្រូវ​ឱ្យ​អាជ្ញាធរ​ឃុំ​នីមួយៗ​  សហការ​ជាមួយ​ប្រជាកសិករ និង​បងប្អូន​អាជីវករ​លក់ដូរ​ចំណីអាហារ និង​វត្ថុ​អនុស្សាវរីយ៍​សម្រាប់​ភ្ញៀវទេសចរ​ផងដែរ​៕

ដោយ ៖ ងិន​លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរខេត្តក្រចេះ ឃាត់ខ្លួនបុរសដែលជាន់ទង់ជាតិខ្មែរ នៅលើទូកនេសាទ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

តាមការព្យាកររបស់ អ៊ីសាក់ ញូវតុន, ថ្ងៃអវសានពិភពលោក នៅសល់ពេលមិនយូរទៀតនោះទេ

កីឡា៥ ម៉ោង មុន

ចាប់អារម្មណ៍ទេ? កំហុសធំមួយកើតឡើង ពេលបង្ហូតទង់អូឡាំពិក ក្នុងពិធីបើក

ព័ត៌មានជាតិ១០ ម៉ោង មុន

អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា ​ប្រាថ្នា​ចង់​ទៅ​ឈរ​នៅ​តំបន់​កន្ទុយ​នាគ ជំរុញ​ឲ្យ​រដ្ឋាភិបាល​សាងសង់​ផ្លូវ​ទៅ​ដល់​ឲ្យ​បាន

ព័ត៌មានជាតិ៩ ម៉ោង មុន

សារព័ត៌មានកម្ពុជាថ្មី និងនិយ័តករមូលបត្រកម្ពុជានឹង​បង្កើតកម្មវិធីកិច្ចពិភាក្សាអំពីវិស័យមូលបត្រ

Sokha Hotels

ព័ត៌មានពេញនិយម