ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ពលករ និងពលរដ្ឋកម្ពុជាធ្វើការនៅថៃ ជាង ១៣ ម៉ឺន ៦ ពាន់នាក់ បានធ្វើដំណើរមកលេងស្រុកចូលរួមបុណ្យចូលឆ្នាំថ្មី
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា មានពលករ និងពលរដ្ឋកម្ពុជាធ្វើការនៅប្រទេសថៃប្រមាណជាង ១៣ ម៉ឺន ៦ ពាន់នាក់ បានធ្វើដំណើរចូលតាមច្រកទ្វារអន្តរជាតិនានាមកលេងស្រុក ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរដែលនឹងឈានចូលមកដល់នៅចុងសប្ដាហ៍នេះ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៩ មេសា នេះថា យោងតាមសេចក្ដីជូនដំណឹងស្ដីពីដំណើរវិលចូលប្រទេសរបស់ពលរដ្ឋ និងពលករកម្ពុជា ដើម្បីចូលរួមបុណ្យចូលឆ្នាំថ្មីខាងមុខនេះរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៤ មានចំនួនសរុប ១៣៦ ៣៤០ នាក់ ក្នុងនោះពលករកម្ពុជាចំនួន ៤០ ៩៧៩ នាក់ និងពលរដ្ឋកម្ពុជាចំនួន ៩៥ ៣៦១ នាក់។
លោកបានបន្តថា ការចេញចូលរបស់ពលករ និងពលរដ្ឋកម្ពុជានៅក្នុងរដូវចូលឆ្នាំថ្មីនេះ ចាប់ពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៤ គឺពុំមានការយកថ្លៃទិដ្ឋាការទេ។ មិនត្រឹមតែប៉ុណ្ណោះ មានមន្ត្រីពាក់ព័ន្ធរង់ចាំសម្របសម្រួលជូនកម្មករ ក៏ដូចជាពលរដ្ឋបានលឿនរហ័ស និងប្រកបដោយសុវត្ថិភាព និងមានមធ្យោបាយមួយចំនួនសម្រាប់ពួកគាត់ដែលពុំមានលទ្ធភាពធ្វើដំណើរវិលត្រឡប់ទៅផ្ទះវិញ។

លោកបានបន្តទៀតថា ទន្ទឹមនឹងនេះក៏មានផ្តល់ភេសជ្ជៈដូចជាទឹកបរិសុទ្ធសម្រាប់ពលរដ្ឋពិសាពេលមកដល់ និងពេលធ្វើដំណើរវិលត្រឡប់ទៅផ្ទះវិញផងដែរ។
លោក កត្តា អ៊ន សំណូមពរពលករខ្មែរធ្វើការនៅថៃដែលត្រូវធ្វើដំណើរមកលេងស្រុកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ សូមកុំចូលតាមច្រករបៀងខុសច្បាប់ផ្សេងៗ ដើម្បីចៀសវាងមានបញ្ហា និងប៉ះពាល់ដល់សុខសុវត្ថិភាព។

គួរបញ្ជាក់ថា បច្ចុប្បន្ន មានពលករកម្ពុជាកំពុងធ្វើការ និងរស់នៅប្រទេសថៃ ចំនួន ១ ២៦២ ១៧៥ នាក់ ស្រី ៥០៨ ៦៤៦ នាក់ ដោយបានផ្ញើថវិកាមកក្រុមគ្រួសារវិញ ប្រមាណជាង ២ ពាន់លានដុល្លារ ក្នុង ១ ឆ្នាំ ដែលលើកស្ទួយសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


