ព័ត៌មានជាតិ
ពលរដ្ឋក្នុងខេត្តបាត់ដំបង ត្រៀមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ទទួលទេព្តាឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី
ក្នុងរយះពេល ៣ ថ្ងៃ ដោយចាប់ពីថ្ងៃអាទិត្យទី ១៤ ខែ មេសា ឆ្នាំ ២០២៤ គឺជាថ្ងៃដ៏វិសេសវិសាលរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ត្រូវតែបំពេញកាតព្វកិច្ចតាមទំនៀមទម្លាប់ប្រពៃណីតពីបុរាណកាល ដើម្បីទទួលទេព្តាឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី។



ការរៀបចំស្វាគមន៍ និងអបអរឆ្នាំថ្មីនេះនៅតាមបណ្តាវត្តនិងសហគមន៍ គេឃើញព្រះសង្ឃនិងពលរដ្ឋបានបោសសំអាតបរិវេណវត្តនិងគេហដ្ឋាន ត្រៀមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលចាប់ផ្តើនៅចុងសប្ដាហ៍នេះ។ ជាពិសេសការរៀបចំរបស់មន្ត្រីរាជការនៅក្នុងក្រុងបាត់ដំបង ដែលការរៀបចំនេះគឺតំណាងឲ្យប្រជាពលរដ្ឋទូទាំងខេត្ត ដើម្បីចូលរួមអបអរនិងរីករាយសប្បាយទាំងអស់គ្នា។
ប្រជាពលរដ្ឋនិងយុវជនជាសិស្សានុសិស្ស បានកោតសរសើចំពោះថ្នាក់ដឹកនាំខេត្ត ដែលខឹតខំច្នៃប្រឌិតក្នុងការរៀបចំទៅតាមតំបន់ឬកន្លែងនិមួយៗដែលជាគោលដៅ សម្រាប់ការលេងសប្បាយរីករាយរបស់ប្រជាពលរដ្ឋ ក្រោយការទទួលទេវតារួចរាល់នៅថ្ងៃដំបូង ហើយក្នុងនោះថ្នាក់ដឹកនាំខេត្ត ក៏បានអនុញ្ញាតិការសប្បាយនេះរហូតដល់ ៥ ថ្ងៃ។
ចំណែកការរៀបចំនៅក្នុងក្រុង ក្រៅពីមានការតុបតែងភ្លើងចម្រុះពណ៌ ក៏គេសង្កេតឃើញផ្លែផល្លានុផលចម្រុះ ក៏បានដាក់ជាដង្វាយគ្រប់ទីកន្លែងសាធារណះ និងតាមមន្ទីរស្ថាប័នរដ្ឋ។ ដោយឡែកមន្ត្រីទេសចរណ៍បានឲ្យដឹងថា ក្រៅពីការរៀបចំតុបតែងលម្អក្នុងក្រុង ក៏នៅមានគោលដៅទេសចរយ៉ាងច្រើនក្នុងខេត្តបាត់ដំបង ក៏កំពុងត្រៀមស្វាគមន៍រាល់ ភ្ញៀវទាំងឡាយទៅលេងកម្សាន្តផងដែរ ខណះឆ្នាំនេះនឹងមានកំណើនភ្ញៀវច្រើនជាងឆ្នាំមុន។



នៅក្នុងក្រុងបាត់ដំបង បើតាមមន្ត្រីមន្ទីរទេសចរណ៍ខេត្ត កំពុងរៀបចំតុបតែងលម្អត្រៀមស្វាគមន៍ភ្ញៀវទេសចរ ខណះឆ្នាំនេះរំពឹងនឹងមានកំណើនភ្ញៀវច្រើនជាងឆ្នាំមុន។
លោក ពុទ្ធ សំរិទ្ទ ជាព្រឹទ្ធាចារ្យមួយរូបបានលើកឡើងថា រដូវកាលផ្លាស់ឆ្នាំចាស់ចូលឆ្នាំថ្មី គឺជាពេលវេលាមួយដែលបាននាំវ័យរបស់មនុស្សសត្វឲ្យកាន់តែមានការវិវឌ្ឍន៍ទៅមុខជាបន្តបន្ទាប់ពី ១ ឆ្នាំទៅ ១ ឆ្នាំ។ តាមទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់ ដែលមួយឆ្នាំមានតែ ៣ ថ្ងៃជាថ្ងៃវិសេសវិសាល ខណះក្រោយសប្បាយរីករាយ ពលរដ្ឋនិងសិករទាំងអស់ត្រូវចាប់ផ្តើមធ្វើកសិកម្ម ក្រោមការថែរក្សាពីទេវតាឆ្នាំថ្មី ដែលនឹងជួយឲ្យផលកសិកម្មនឹងទទួលបានល្អប្រសើជាងឆ្នាំចាស់៕
អត្ថបទ៖ សៅ សារិទ្ធ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


