ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជា អាចប្រើប្រាស់ភាសាបរទេសបានចំនួន ៦ភាសា
រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន អាចប្រើប្រាស់ភាសាបរទេសរហូតដល់៦ភាសា ខណៈដែលពេលថ្មីៗនេះ លោករដ្ឋមន្ត្រី ទើបតែទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាភាសាចិន ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញនូវលទ្ធផលថ្មីមួយថែមទៀតនៃការសិក្សារបស់លោក នោះ គឺវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្នែកភាសាចិនកម្រិតខ្ពស់ ដោយជោគជ័យ ពីវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភាសាចិន អាចជាភាសាបរទេស ទី៦ ហើយ បន្ទាប់ពីភាសាបរទេសចំនួន៥ផ្សេងទៀត ដែលលោក ហង់ជួន ណារ៉ុន អាចនិយាយ និងប្រើប្រាស់ជាផ្លូវការបាន។

ក្រៅតែពីភាសាខ្មែរ ដែលជាភាសាកំណើតហើយនោះ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អាចប្រើប្រាស់ភាសាអង់គ្លេស បារាំង រុស្សី ចិន និងភាសាថៃ តែដោយសារតែចេះភាសាថៃ លោក ក៏មានសមត្ថភាពសន្ទនាជាភាសាឡាវផងដែរ។
អតីតនិស្សិតបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតសេដ្ឋកិច្ចអន្តរជាតិពីប្រទេសរុស្ស៉ីរូបនេះ ធ្លាប់បានគូសបញ្ជាក់ថា យោងតាមការស្រាវជ្រាវ ការចេះភាសាច្រើនធ្វើឱ្យខួរក្បាលគិតបានល្អ ជាងអ្នកចេះភាសាតែមួយ និងមានការយល់ដឹងខាងផ្នែកវប្បធម៌ វិទ្យាសាស្ត្រ និងមានបំណិនទំនាក់ទំនងបានល្អជាង៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


