ព័ត៌មានជាតិ
ច្បាស់ហើយ កូវីដ១៩ មិនមែនមានប្រភពកើតចេញពីកម្ពុជានោះទេ
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោក ស្រីឱ វណ្ណឌីន នៅក្នុងសន្និសីទសារព័ត៌មាន ព្រឹកថ្ងៃទី ២៣ ខែកុម្ភៈនេះ បានថ្លែងបដិសេធច្រានចោលនូវការសិក្សាមួយ ដែលអះអាងថា ជំងឺកូវីដ១៩ មានប្រភពកើតចេញពីកម្ពុជា។

លោក ស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា ការសិក្សារបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ឆ្នាំ២០១០ នៅលើសត្វប្រចៀវកន្លងមក គ្រាន់តែមានការរកឃើញនៅលើសត្វប្រចៀវ២ប្រភេទ នៅក្នុងចំណោមសត្វប្រចៀវមួយចំនួន មានមេរោគប្រហាក់ប្រហែល ទៅនឹងជំងឺសារ Covid2 តែមិនមែនជាកូវីដ១៩ នោះទេ។

លោក ស្រី ច្រានចោលការបកស្រាយថា ជំងឺកូវីដ១៩ ចេញពីកម្ពុជា លោក ស្រី បញ្ជាក់ថា ការអះអាងបែបនេះ មិនទាន់មានការសិក្សាណាមួយ ដែលបានបញ្ជាក់ច្បាស់លាស់ថា កូវីដ១៩ កើតឡើងនៅកន្លែងណានោះទេ។
ម្យ៉ាងទៀត ការសិក្សានេះ គ្មានភស្តុតាងណាដែលយកមកបញ្ជាក់ថា ជំងឺកូវីដ១៩នេះ កើតឡើងនៅកម្ពុជា ហើយថា ការឆ្លងនៅកម្ពុជាជាក់ស្តែងគឺជាការនាំចូលពីខាងក្រៅមក ដែលកម្ពុជាបានរកឃើញករណីទី១ កើតនៅលើជនជាតិចិន ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ នៅខេត្តព្រះសីហនុ។

លោក ស្រីថា បញ្ជាក់ថា “ អញ្ចឹងច្បាស់ហើយថា វិរុសកូវីដ១៩ មិនមែនជាប្រភេទវិរុសកើតនៅកម្ពុជានោះទេ វាជាប្រភេទដែលយើងរកឃើញតាមរយៈការនាំចូលនូវវិរុសនោះពីខាងក្រៅ”៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


