ព័ត៌មានជាតិ
ឃាត់ខ្លួនមេខ្យល់៧នាក់ និងពលករ២១នាក់ ក្រោយលួចឆ្លងដែនទៅប្រទេសថៃ
ក្នុងរយៈពេល៧ថ្ងៃ នគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនមេខ្យល់៧នាក់ និងពលករលួចឆ្លងទៅរកការងារធ្វើនៅស្រុកថៃ ២១នាក់។
កម្លាំងនគរបាលជំនាញការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនមេខ្យល់ជាប់ចំនួន៧ និង ឃាត់ខ្លួនពលករដែលលួចឆ្លងដែនទៅធ្វើការងារនៅស្រុកថៃដោយខុសច្បាប់ចំនួន២១នាក់ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនបញ្ជូនទាំង៧នាក់ ស្រី១នាក់ ក្នុងនោះក្រុងប៉ោយប៉ែត ចំនួន៣នាក់ ទី១.ឈ្មោះ ញ៉ ណាន ហៅញ៉ សង ភេទប្រុសអាយុ៤០ឆ្នាំ, ទី២. ឈ្មោះ ស៊ីង ដា ហៅរ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ, ទី៣.ឈ្មោះ ប៉ាន់ សារួន ហៅ ជា ភេទប្រុស អាយុ៣៦ឆ្នាំ។ នៅស្រុកថ្មពួកចំនួន២នាក់ ទី១. ឈ្មោះ វ៉ាន់ ផេង ភេទប្រុសអាយុ៣៩ឆ្នាំ, ទី២. ឈ្មោះ គង់ ចក់ ភេទប្រុស អាយុ៤៧ឆ្នាំ។ ស្រុកអូរជ្រៅ ចំនួន២នាក់ ទី១.ឈ្មោះ ឡែម ឌីឡែត ភេទប្រុស អាយុ៤២ឆ្នាំ, ទី២.ឈ្មោះ លិម ពិសី ហៅម៉ាប់ ភេទស្រី អាយុ៣០ឆ្នាំ។ ចំណែកជនរងគ្រោះសមត្ថកិច្ច បានបញ្ជូននៅចត្តាឡីស័កអស់ហើយផងដែរ រីឯជនសង្ស័យសមត្ថកិច្ចបានបញ្ជូនទៅតុលាការ ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់អស់ហើយ ផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ ពេលនេះអ្នកល្មើសច្បាប់មានទោសកាន់តែធ្ងន់រហូតជាប់ពន្ធនាគារ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់