Connect with us

ព័ត៌មានជាតិ

កម្ពុជា​-UN បើក​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​កម្មវិធី “​មុខរបរនិង​ការងារ​សមរម្យ​របស់​យុវជន​នៅ​កម្ពុជា​ដំណាក់កាល​ទី​២”

បានផុស

នៅ

​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ បាន​ចូលរួម​សហការ​ដឹកនាំ​កិច្ចប្រជុំ​គណៈ​ប្រឹក្សា​ភិបាល​នៃ​កម្មវិធី “​មុខរបរនិង​ការងារ​សមរម្យ​របស់​យុវជន​នៅ​កម្ពុជា ដំណាក់កាល​ទី​២” ជាមួយ​លោកស្រី​Pauline Tamesis អ្នក​សម្រប​សម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជាតាម​ប្រព័ន្ធ​វីដេអូ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​នោះ​មានការ​ចូលរួម​ពី ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួងទេសចរណ៍ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ភ្នាក់ងារ​អង្គការសហប្រជាជាតិរួមមាន​៖ អង្គការ ILO, អង្គការ UNESCO, អង្គការ UNICEF និង​អង្គការ​ UNIDO ភ្នាក់ងារ​ស្វីស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ (SDC)និង​តំណាង​យុវជន​។​

លោក​រដ្ឋមន្ត្រីអ៊ិត​សំហេង​បាន​មានប្រសាសន៍ថា ​កិច្ចប្រជុំ​គឺ​ដើម្បី​ពិនិត្យមើល​វឌ្ឍនភាពនិង​ឆ្លុះ​បញ្ចាំង​ពី​សមិទ្ធផល​នៃ​កម្មវិធី​ក្នុង​ឆ្នាំ​ទី​១ នៃ​ដំណាក់កាល​ទី​២ និង​ពិភាក្សា​អំពី​បញ្ហា​ប្រឈម និង​ដំ​ណោះស្រាយ​។ ​ពិភាក្សានិង​អនុម័ត​ផែនការ​សកម្មភាព​របស់កម្ម​វិធី​សម្រាប់​ឆ្នាំ២០២១​។​ ពិភាក្សា​

និង​អនុម័ត​គោលការណ៍​ណែនាំ​នៃ​ការគ្រប់គ្រង​មូលនិធិ​សម្រាប់​គម្រោង​នវានុវត្តន៍​យុទ្ធសាស្ត្រ​ថ្មី​និង​ស្វែងយល់​ពី​លទ្ធផល​នៃ​ការវាយតម្លៃ​យ៉ាង​ឆាប់រហ័ស​នៃ​តម្រូវការ​បន្ទាន់​សម្រាប់​កម្មករនិយោជិត និង​ជំនាញ​នៅក្នុង​ដំណាក់កាល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​

សហប្រធាន​ក៏បាន​អំពាវនាវ​ដល់ដៃ​គូ​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​សហការ​បង្កើត​គម្រោងប្រកួតប្រជែង​ន​វា​នុ​វត្ត​ថ្មីៗ​បន្ថែមទៀត ដើម្បី​ចូលរួម​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​កម្មវិធី​អប់រំ បណ្តុះបណ្តាលតាម​បែប​ឌីជីថល​និង​ចម្រុះបង្កើត​ភាពជា​ដៃគូ​ថ្មីៗ ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ប្រកបដោយ​នវានុវត្តន៍​និង​បង្កើត​ឱកាស​ក្នុងការ​បង្រួម​គម្លាត រវាង​អ្នកទទួលផល​ពី​ឌីជីថល​វូបនីយកម្មនិង​ក្រុម​ងាយ​រងគ្រោះ​។​

លោក​រដ្ឋមន្ត្រី​បាន​បន្តថា​ ជា​លទ្ធផលអង្គ​ប្រជុំបាន​ឯកភាពគ្នា​ទៅលើ​កិច្ចការងារ​បន្ត​មួយចំនួន​ផង ជា​អាទិ៍​៖ អនុសាសន៍​និង​ដំណោះស្រាយល្អៗ ក្នុង​ការស្តារ​ស្ថានភាព​មុខរបរនិង​ការងារ​របស់​យុវជន​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ អនុម័ត​លើ​ផែនការ​សកម្មភាព​របស់កម្ម​វិធី​សម្រាប់​ឆ្នាំ​២០២១ និង​អនុម័ត​លើ​គោលការណ៍​ណែនាំ​នៃ​ការគ្រប់គ្រង​មូលនិធិ​សម្រាប់​គម្រោង​នវានុវត្តន៍យុទ្ធសាស្ត្រ​ថ្មី​។​

គួរ​រំលឹក​ផងដែរ​ថា តាមរយៈ​ការ​រួមដៃគ្នា​ជាមួយ​ដៃគូ​រដ្ឋាភិបាល និង​ដៃគូ​អនុវត្ត​ទាំងអស់ កម្មវិធី​រួមគ្នា​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​កំណត់​រក​មធ្យោបាយ​ថ្មីផ្លាស់ប្តូរ​វិធីសាស្ត្រ​អនុវត្ត​សកម្មភាព ស្វែងរក និង​លើកកម្ពស់​ដំណោះស្រាយ​នវានុវត្តន៍ ដូចជា​កម្មវិធី​ប្រកួតប្រជែង​គម្រោង​នវានុវត្តន៍ ដើម្បី​ដោះ​ស្រាយ​បញ្ហា​អភិវឌ្ឍ​ជំនាញ ហើយក៏​ជា​កម្មវិធី​លើក​ទី​១​នៅ​កម្ពុជាដែល​នឹង​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង​ធ្វើ​ទំនើបកម្ម​ផ្នែក​សិក្សាអប់រំ​បណ្តុះបណ្តាល មុខរបរ និង​ការងារ​របស់​យុវជន​៕​

អត្ថបទ​ ៖​ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម