ព័ត៌មានជាតិ
អាវុធហត្ថ បន្តចេញប្រតិបត្តិការដឹកជញ្ជូន ម៉ាសសម្តេចតេជោ ចែកជូនពលរដ្ឋ ក្នុងរាជធានី ដោយឥតគិតថ្លៃ
បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចផ្តល់អំណោយម៉ាសក្រណាត់ចំនួន១លាន ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញដោយឥតគិតថ្លៃ។

លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រគល់ភារកិច្ច ឲ្យកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញប្រតិបត្តិការដឹកជញ្ជូនម៉ាស របស់សម្តេចតេជោ ហ៊ុន សែន ទាំង១លានម៉ាស ចេញពីឃ្លាំង យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ឆ្ពោះទៅកាន់សាលារាជធានីភ្នំពេញ ថ្ងៃនេះដើម្បីទុកបែងចែកជូន បងប្អូនប្រជាពលរដ្ឋ បានពាក់ម៉ាស និងទុកប្រើប្រាស់ចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ចូលសហគមន៍ទ្រង់ទ្រាយធំ ខណៈអ្នកឆ្លងជំងឺកូវីដ១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» កំពុងបន្តកើនឡើនឡើងគួរឲ្យបារម្ភ។




ក្នុងប្រតិបត្តិការដឹកជញ្ជូនម៉ាស របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាឱកាសនេះ អាវុធហត្ថរាជធានី ភ្នំពេញបានប្រើប្រាស់កម្លាំង វរអន្តរាគមន៍ ប្រមាណ៣០នាក់ រថយន្តដឹកជញ្ជូនធុនធំចំនួន៥គ្រឿង រថយន្តស៊ីរ៉ែន៤គ្រឿង ចេញទៅដល់គោលដៅលីសែង លើកដាក់ម៉ាសលើរថយន្តនិងទម្លាក់ចុះ តាំងពីពេលទទួលបានការប្រគល់ភារកិច្ចភ្លាមៗ រហូតដល់ម៉ោងជិត១០យប់ ទើបត្រឡប់ចូលទីបញ្ជាការវិញ ត្រៀមអនុវត្តបទបញ្ជាផ្សេងទៀត តាមការចាត់តាំងរបស់ថ្នាក់លើ ២៤ម៉ោងលើ២៤ម៉ោង ហើយអាវុធហត្ថរាជធានីភ្នំពេញ ក៏មិនបានធ្វេសប្រហែស ក្នុងការចូលរួមការពារការរីករាលដាលនូវជំងឺឆ្លងកូវីដ-១៩ នេះដែរ ដោយទាំងមុននិងក្រោយពេលចេញបំពេញបេសកកម្ម គឺតែងតែលាងដៃនឹងសាប៊ូជាប់ជាប្រចាំ បាញ់ថ្នាំសម្លាប់មេរោគលើសម្លៀក បំពាក់ ក៏ដូចជាសម្ភារៈប្រើប្រាស់និងមធ្យោបាយដឹកជញ្ជូន ព្រមទាំងពាក់ម៉ាស ត្រួតពិនិត្យកំដៅគ្រប់ៗគ្នាជាប្រចាំ៕
អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


