ព័ត៌មានជាតិ
ក្រុមគ្រួសារពលការិនីមកពីអារ៉ាប៊ីសាអូឌីតអរគុណរដ្ឋាភិបាលដែលយកចិត្តទុកដាក់និងជួយឲ្យបានត្រឡប់មកស្រុកវិញ
ក្រុមគ្រួសារ ឪពុកម្ដាយ សាច់ញាត្តិ បងប្អូនរបស់ពលការិនីខ្មែរដែលទៅធ្វើការនៅអារ៉ាប៊ីសាអូឌីត បានបង្ហាញអារម្មណ៍សប្បាយចិត្ត និងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការខ្នះខ្នែងជួយពលការិនីបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ។

អ្នកស្រី ភៀច ញ៉ ត្រូវជាម្ដាយបង្កើតពលការិនី ពៅ ស្រីអិត បានបង្ហាញអារម្មណ៍រំភើបចិត្ត និងសប្បាយរីករាយ ក្រោយឃើញវត្តមានរបស់កូនស្រីបានមកដល់ប្រទេសកម្ពុជាវិញ។ ម្ដាយរបស់ពលការិនី រូបនេះលើកឡើងថា «ខ្ញុំសូមអរគុណរាជរដ្ឋាភិបាលដែលជួយកូនខ្ញុំឲ្យបានមកស្រុកខ្មែរវិញ គាត់ជួយតាំងពីនៅអារ៉ាប់រហូតមកដល់ស្រុកខ្មែរតាំងពីកន្លែងស្នាក់នៅ និងការហូបចុក»។
ទន្ទឹមនេះ លោក ផន ម៉េងឈ័ន ជាបងប្រុសបង្កើតរបស់ពលការិនីដែលទើបត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញអារម្មណ៍សប្បាយចិត្តបន្ទាប់ពីប្អូនស្រីអាចវិលត្រឡប់មកស្រុកខ្មែរ ដោយសុវត្ថិភាព។ លោក ម៉េងឈ័ន បានលើកឡើងថា «ខ្ញុំមានអារម្មណ៍អររំភើបដែលប្អូនបានមកដល់ទឹកដីខ្មែរវិញ មានសុវត្ថិភាព។ ខ្ញុំអរគុណដល់ក្រសួងការងារដែលជួយជ្រោមជ្រែងពលករចំណាកស្រុកទាំងអស់បានជោគជ័យ»។

ចំណែក លោកស្រី សូ ណាភណ្ឌ បងស្រីបង្កើតរបស់ពលការិនី សូ ចេនឡា ក៏មិនខុសគ្នាប៉ុន្មានដែរពីក្រុមគ្រួសារពលការិនីផ្សេងៗទៀត ដោយលោកស្រីបានគូសបញ្ជាក់ថា «ខ្ញុំពិតជាសប្បាយចិត្ត និងអរគុណដល់រាជរដ្ឋាភិបាល ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគ្រប់ភាគីពាក់ព័ន្ធដែលបានដុតដៃដុតជើងជួយក្រុមពលការិនីឲ្យបានត្រឡប់មកវិញ»។
សូមបញ្ជាក់ថា ក្រសួងការងារបានរៀបចំជូនដល់ក្រុមគ្រួសារពលការិនី បានជួបជុំគ្នានៅទីស្តីការក្រសួងការងារ និងរៀបចំមធ្យោបាយដឹកជញ្ជូនពួកគាត់វិលទៅលំនៅដ្ឋានវិញ៕




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


