ព័ត៌មានជាតិ
អាជ្ញាធរកោះកុង និងមន្ត្រីជំនាញ ពិគ្រោះយោបល់គ្នាលើការងារអត្រានុកូលដ្ឋាន
អាជ្ញាធរខេត្តកោះកុង និងមន្ត្រី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បាននិងកំពុងពិគ្រោះយោបល់គ្នាលើបញ្ហាប្រឈមនានា នៃការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនាពេលកន្លងមក។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លើកឡើងថា កិច្ចការងារពិគ្រោះយោបល់នេះធ្វើឡើងក្នុងគោលបំណងជាធាតុចូល និងដាក់ចេញនូវវិធានការដោះស្រាយ ព្រមទាំងកំណត់នូវយន្តការ ឬតម្រូវការចាំបាច់នានា បន្ថែមទៀត សម្រាប់ធានាដល់ការរៀបចំលិខិតបទដ្ឋានគតិយុត្តិក្រោមច្បាប់នេះ។
ថ្លែងបន្តក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៤ នេះ លោកស្រីអភិបាលខេត្តកោះកុង គូសបញ្ជាក់ដែរថា ការងារស្ថិតិបែបបទរដ្ឋបាល ចាំបាច់មានការផ្សព្វផ្សាយឱ្យបានយល់ដឹងកាន់តែទូលំទូលាយនូវខ្លឹមសារ នៃច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រម នាថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ ហើយ នឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៤ ខាងមុខ។

លោកស្រី មិថុនា ភូថង បន្ថែមថា ឯកសារស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម គឺជា ឯកសារគតិយុត្តិដ៏សំខាន់ចាំបាច់សម្រាប់ប្រជាពលរដ្ឋ ដែលទាក់ទងទៅនឹងការចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ មរណភាព បញ្ជីស្នាក់នៅ ការចុះបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ ឯកសារទាំងអស់នេះ ជាភស្តុតាងដ៏មានតម្លៃបំផុត ក្នុងជីវិតរស់នៅរបស់មនុស្សម្នាក់ៗ សម្រាប់បញ្ជាក់អំពីអត្តសញ្ញាណស្ថានភាពស៊ីវិលរបស់មនុស្សនៅក្នុងសង្គមគ្រួសារ និងត្រកូលរបស់ខ្លួន សម្រាប់ការពារសិទ្ធិសេរីភាព ផលប្រយោជន៍ និងកាតព្វកិច្ចនានាក្នុងសង្គម។
គួរជម្រាបថា ការចុះបញ្ជីអត្រានុកូលដ្ឋាន នឹងផ្តល់សារៈសំខាន់ធំៗ ចំនួនពីរ គឺ ទី១,កំណត់អត្តសញ្ញាណ តាមផ្លូវច្បាប់ អំពីព្រឹត្តិការណ៍ជីវិតរបស់បុគ្គលគ្រប់រូប ដែលជាការគាំទ្រដល់ការបង្កើតឯកសារ អត្តសញ្ញាណជាតិ និង ទី២,បង្កើតបាននូវប្រភពទិន្នន័យតាមតម្រូវការសម្រាប់ប្រើប្រាស់ក្នុងការវិភាគទាំងឡាយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងបង្កើតបាននូវស្ថិតិអត្រានុកូលដ្ឋាន។

ចំពោះលោកឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម យល់ថា វត្តមានមន្ត្រីនគរបាល និងអាជ្ញាធរមូលដ្ឋាន ដែលមកជួបជុំគ្នាពិភាក្សាលើកិច្ចការនេះ នឹងផ្តោតយកចិត្តទុកដាក់ខ្ពស់ក្នុងការស្តាប់នូវខ្លឹមសារ នៃបទបង្ហាញដែលមានជាបន្តបន្ទាប់ឱ្យបានម៉ត់ចត់ច្បាស់លាស់ និងលើកជាមតិយោបល់ ឬសំណួរ ដើម្បីមានមូលដ្ឋានយកទៅអនុវត្តឱ្យបានល្អប្រសើរ។
លោក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មើលឃើញថា ការផ្តល់សេវាសាធារណៈមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវាអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មគ្រប់ប្រភេទ ប្រកបដោយភាពងាយស្រួលឆាប់រហ័ស មានតម្លាភាព និងមានគណនេយ្យភាព។ ជាពិសេសសំដៅចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចល្អ ពង្រឹងរដ្ឋបាលសាធារណៈ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសកាត់បន្ថយហានិភ័យសង្គម ការលើកកម្ពស់យុត្តិធម៌ សមធម៌សង្គម សំដៅរួមចំណែករក្សាបាននូវសន្តិភាព សន្តិសុខជាតិ ស្ថិរភាព នយោបាយ និងសុវត្ថិភាពសង្គម៕
អត្ថបទ ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


