ព័ត៌មានជាតិ
លោក សៀក សុជាតិ ណែនាំឱ្យទប់ស្កាត់ និងស្រាវជ្រាវរកមេខ្យល់ ដែលនាំអីវ៉ាន់គេចពន្ធតាមរយៈកម្មករអូសរទេះ
ប្រធានក្រុមការងារទី២ នៃគណៈកម្មការចំពោះកិច្ចដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែន បានណែនាំឱ្យមន្ត្រីមានសមត្ថកិច្ចទប់ស្កាត់ និងស្រាវជ្រាវរកមេខ្យល់ ដែលនាំអីវ៉ាន់គេចពន្ធតាមរយៈកម្មករអូសរទេះ។

ការណែនាំបែបនេះរបស់លោក សៀក សុជាតិ រដ្ឋលេខាធិការនៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារទី២ នៃគណៈកម្មការចំពោះកិច្ចដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែន បន្ទាប់ពីមានផ្ទុះការតវ៉ានៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ ពីសំណាក់កម្មករអូសរទេះនាំអីវ៉ាន់គេចពន្ធ។
ដោយមានបញ្ហានេះ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ លោក សៀក សុជាតិ បានដឹកនាំកិច្ចប្រជុំនៅអគារទីស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីដោះស្រាយបញ្ហាកម្មករអូសរទេះនាំអីវ៉ាន់គេចពន្ធចូលមកកម្ពុជានេះ។ ក្នុងកិច្ចប្រជុំនេះ លោក សៀក សុជាតិ បានណែនាំឱ្យអាជ្ញាធរសមត្ថកិច្ចនៅច្រកទ្វារព្រំដែនត្រូវសហការ ការពារមន្ត្រីភ្នាក់ងារគយ ក្នុងការប្រមូលពន្ធជូនរដ្ឋជៀសវាងកុំឱ្យមានអីវ៉ាន់គេចពន្ធ តាមរយៈរូបភាពនៃការអូសរទេះដែលធ្វើឱ្យបាត់បង់ចំណូលថវិកាជាតិ ។

លោក ក៏បានណែនាំឱ្យទប់ស្កាត់ និងបង្ក្រាបមេឈ្មួញទុច្ចរិត និងស្រាវជ្រាវរកមេខ្យល់ ដែលនាំអីវ៉ាន់គេចពន្ធតាមរយៈកម្មករអូសរទេះប្រគល់ជូនសមត្ថកិច្ចអនុវត្តច្បាប់ជាធរមាន និងចូលរួមសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរភាគីថៃទប់ស្កាត់ឈ្មួញទុច្ចរិត មិនឱ្យមានការនាំចេញទំនិញគេចពន្ធចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមរយៈកម្មករអូសរទេះបន្តទៀត។
ជាមួយគ្នានេះ លោក បានណែនាំឱ្យស្រង់ស្ថិតិកម្មករអូសរទេះ ដើម្បីណែនាំផ្សព្វផ្សាយ អប់រំពួកគាត់ឱ្យបញ្ឈប់ធ្វើសកម្មភាពអូសរទេះនាំអីវ៉ាន់គេចពន្ធដែលនាំឱ្យមានការរំខានដល់ភ្ញៀវទេសចរណ៍ឆ្លងកាត់តាមច្រកអន្តរជាតិ៕

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


