Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ ជំរុញមន្រ្តីច្រកទ្វារព្រំដែនអន្តរ ជាតិប៉ោយប៉ែត ត្រូវលះបង់កម្លាំងកាយផ្តល់សេវាជូនភ្ញៀវឱ្យបានល្អ

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ លោក ស សុខា  បានជំរុញទៅកាន់មន្រ្តីមានសមត្ថកិច្ចទាំងអស់ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវមានស្មារតីលះបង់ខ្ពស់ ស្របពេលច្រកទ្វារអន្តរជាតិមួយនេះកំពុងធ្វើកំណែទម្រង់បង្កើនការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលជាប្រភពចំណូលសេដ្ឋកិច្ចជាតិបានពីវិស័យទេសចរណ៍ ធុរកិច្ច និងវិស័យផ្សេងៗទៀត។

ការជំរុញនេះ ធ្វើឡើងក្នុងឱកាស ដែល លោក ស សុខា  ជួបសំណេះ សំណាលជាមួយមន្ត្រីនគរបាលជាតិប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  បានចាត់ទុកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយកំពុងទទួលលំហូរភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ការដឹកទំនិញចេញចូល ដែលតម្រូវឱ្យមន្រ្តីផ្តល់សេវាកម្មត្រូវយកចិត្តទុកដាក់បង្កើនការផ្តល់សេវាប្រកបដោយស្នាមញញឹមរាក់ទាញ បង្កើនសមត្ថភាពផ្តល់សេវារហ័សទាន់ចិត្តប្រកបដោយទំនុកចិត្ត មានសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពល្អប្រសើរសម្រាប់ភ្ញៀវ។

នៅចំពោះមុខមន្រ្តី លោក ស សុខា  បានលើកឡើងនូវបញ្ហាជាអត្ថិភាពចំនួន៤ធំៗ ដែលមន្ត្រីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ធ្វើឱ្យមានវឌ្ឍនភាពកាន់តែល្អប្រសើរ ពោលគឺបញ្ហាសន្តិសុខតាមបន្ទាត់ព្រំដែន ពិសេសក្នុងតំបន់ច្រកទ្វារព្រំដែនអន្តរជាតិនេះ។ មួយទៀតត្រូវបង្កើនប្រសិទ្ធភាពផ្តល់សេវាច្រកចេញចូលតែមួយ ដែលគួរសិក្សាបង្កើតអគារឬបន្ទប់ផ្តល់សេវាច្រកចេញចូលតែមួយ ងាយស្រួលសម្រាប់មហាជនទូទៅទទួលសេវាកម្ម។ ក្នុងនោះផងដែរ ត្រូវគ្រប់គ្រងគន្លងផ្លូវចេញចូលសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ និងច្រកសម្រាប់ចេញចូលទំនិញឱ្យមានលំហូរជាក់លាក់។ ចំណែកបញ្ហាសំខាន់មួយទៀតនោះ គឺការផ្តល់ឯកសារធ្វើយ៉ាងឱ្យប្រាដកថាមានភាពងាយស្រួលជាងពេលកន្លងទៅ ពោលគឺកាត់បន្ថយភាពយឺតយ៉ាវសម្រាប់ភ្ញៀវ។

បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីពាក់ព័ន្ធកន្លងទៅ បច្ចុប្បន្ន និងការបង្កើនប្រសិទ្ធភាពការងារនាពេលអនាគតបន្តទៅមុខទៀត។ ជាមួយគ្នានេះដែរ វឌ្ឍនភាពនៃអគារនិងហេដ្ឋារចនាសម្ព័ន្ធនានា បូករួមជាមួយប្រព័ន្ធបច្ចេកវិទ្យាទំនើបពិនិត្យលិខិតឆ្លងដែន(ស្កេន QR code)នៅច្រកចេញចូលនេះ ឯកឧត្តមអភិសន្តិបណ្ឌិត មានជំនឿជាក់ថា ការងារផ្តល់សេវាមួយនេះនឹងកាន់តែមានភាពងាយស្រួល ឆាប់រហ័ស ចំណេញពេលវេលាដល់ភ្ញៀវចេញចូលប្រទេសកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តាំផ្ញើដល់មន្រ្តីមានសមត្ថកិច្ចទាំងអស់ត្រូវបំពេញតួនាទីភារកិច្ច គោរពវិន័យឱ្យបានខ្ជាប់ខ្ជួន ពិសេសការពង្រឹងការគ្រប់គ្រងការចេញចូលរបស់អ្នកដំណើរដោយត្រូវប្រាដកថាមានភាពត្រឹមត្រូវតាមបទដ្ឋាននានា។ មួយទៀតផងដែរ មន្រ្តីទាំងអស់ត្រូវត្រៀមសម្ភារៈនិងមធ្យោបាយផ្សេងៗដើម្បីអន្តរាគមន៍ជួយសម្រួលដល់ភ្ញៀវទាន់ពេលវេលា ករណីមានគ្រោះអាសន្នណាមួយកើតឡើងជាយថាហេតុ។

អ្វីដែលជាការរំពឹងទុក លោក ស សុខា  សង្ឃឹមថា ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នឹងក្លាយជាទីតាំងផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធភាព សោភណ្ឌភាព អនាម័យ សន្តិសុខល្អប្រសើរ ដែលនាំមកនូវកិត្យានុភាពជាតិ ប្រការនេះទាមទារឱ្យមន្រ្តីទាំងអស់ចូលរួមដោយស្មារតីទទួលខុសត្រូវខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

អ្នកដឹកនាំធុរកិច្ចកម្ពុជា អំពាវនាវឱ្យមានការតភ្ជាប់ក្នុងតំបន់កាន់តែរឹងមាំ

ជីវិតកម្សាន្ដ៩ នាទី មុន

ហ្វេនធ្លាប់ខកចិត្ត កាលខួប១០ឆ្នាំ MGI​ បង្ហោះឃ្លិបឌឺដងផ្លែផ្កាបញ្ឆេះកំហឹងឲ្យបវរកញ្ញាចក្រវាល MU

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តម្លៃប្រេងឡើងថ្លៃតិចតួច ដោយសារ​ជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ និង​ព្យុះ​សង្ឃរានៅអាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវសាធារណជនប្រុងប្រយ័ត្នជនបោកប្រាស់ជុំវិញការប្រឡងចូលមន្ត្រី

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រទីបរបស់មន្ទីរនានាក្នុងខេត្តបាត់ដំបង កំពុងលេចចេញរូបរាង ត្រៀម​បណ្ដែតក្នុងថ្ងៃចេញព្រះវស្សា

Sokha Hotels

ព័ត៌មានពេញនិយម