Connect with us

ព័ត៌មានជាតិ

រាជបណ្ឌិត្យសភាកម្ពុជា និងក្លិបអ្នកកាសែតរៀបចំសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានមេគង្គលើកទី៣

បានផុស

នៅ

នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានសហការជាមួយក្លិបអ្នកកាសែតកម្ពុជា រួមគ្នារៀបចំសិក្ខាសាលាបណ្តុះបណ្តាលអ្នកសារព័ត៌មានមេគង្គលើកទី៣ ក្រោមប្រធានបទ «តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយក្នុងបរិបទបញ្ញាសិប្បនិមិ្មត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់»។ សិក្ខាសាលានេះ មានរយៈពេល២ថ្ងៃពេញ គឺចាប់ពីថ្ងៃទី៥ ដល់ទី៦ ខែមិថុនា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលាបណ្ដុះបណ្ដាលនេះ ស្ដិតក្រោមអធិបតីរបស់លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន រួមជាមួយនឹងថ្នាក់ដឹកនាំ និងសិក្ខាកាមជាអ្នកសារព័ត៌មានមកពីក្នុងតំបន់ រួមមាន កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ចិន ជាង ៧០នាក់ ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនូវព័ត៌មានក្លែងក្លាយ។

គោលបំណងសំខាន់ៗនៃសិក្ខាសាលានេះ គឺចែករំលែកចំណេះដឹង និងឧត្តមានុវត្តលើការប្រឆាំងព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយ រួមទាំងបច្ចេកទេស ពិនិត្យអង្គហេតុ គំនិតផ្តួចផ្តើមធ្វើអក្ខរកម្មព័ត៌មាន និងក្របខ័ណ្ឌគោលនយោបាយ​។ អង្គសិក្ខាសាលា នឹងពិភាក្សាអំពីបញ្ហាប្រឈមចម្បងៗដែលកំពុងចោទឡើង ទាំងប្រទេសក្នុងអាស៊ាន ទាំងប្រទេសក្រៅតំបន់អាស៊ាន និងស្វែងរកដំណោះស្រាយរួមគ្នា បង្កើតយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់និងការកសាងសមត្ថភាព ដើម្បីបង្កើតសហគមន៍អាស៊ានមួយ ដែលកាន់តែមានព័ត៌មានគ្រប់ជ្រុងជ្រោយ និងភាពធន់បន្ថែមទៀត។ ទន្ទឹមនេះ លើកកម្ពស់អាកប្បកិរិយាតាមអនឡាញឱ្យកាន់តែប្រសើរឡើង និងការចូលរួមប្រកបដោយសីលធម៌នៅលើវេទិកាបណ្ដាញព័ត៌មានសង្គម។

សិក្ខាសាលានេះ ត្រូវបានធ្វើឡើងក្នុងទម្រង់ជាបាឋកថារបស់អ្នកជំនាញ កិច្ចសន្ទនា ការពិភាក្សាជាក្រុមបើកចំហ ករណីសិក្សា ការចែករំលែកព័ត៌មាន និងការធ្វើរបាយការណ៍ ជាលាយលក្ខណ៍អក្សរ អំពីបញ្ហាពាក់ព័ន្ធនឹងឧត្តមានុវត្តក្នុង ការ ប្រយុទ្ធ ប្រឆាំងព័ត៌មាន ក្លែងបន្លំ និងដំណឹងក្លែងក្លាយនៅក្នុងបរិបទបញ្ញាសិប្បនិម្មិត ដោយអ្នកចូលរួមទាំងអស់នឹងចែក រំលែកចំណេះដឹង បទពិសោធន៍ ការយល់ដឹង និងឧត្តមានុវត្ត របស់ខ្លួនពាក់ព័ន្ធនឹងតួនាទីរបស់រដ្ឋាភិបាល តួនាទីរបស់អាស៊ាន តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ និងតួនាទីរបស់តួអង្គពាក់ព័ន្ធផ្សេងៗទៀត។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា នៅក្នុងពិភព លោក ដែលមានភាពប្រទាក់ក្រឡាគ្នា នាពេលបច្ចុប្បន្ន រូបភាពរបស់ប្រទេសមួយ លែងត្រូវបានកំណត់ត្រឹមតែសេចក្តីថ្លែងការណ៍ផ្លូវការ និងខិត្តបណ្ណធ្វើដំណើរទៀតហើយ។ ផ្ទុយទៅវិញ អ៊ីនធឺណិត បានក្លាយជាសមរភូមិដ៏មានឥទ្ធិពលសម្រាប់ការផ្សាយព័ត៌មានបន្លំ និងដំណឹងក្លែងក្លាយ ដែលធ្វើឱ្យខូចទៅដល់ទំនុកចិត្តសាធារណៈចំពោះស្ថាប័នជាតិ បណ្តាលឱ្យមានការបែកបាក់គ្នាក្នុងចំណោមសហគមន៍ ការមិនទុកចិត្ត អស្ថិរភាព ការរំលោភឯកជនភាព និងការរៀបចំវេទិកាអនឡាញសម្រាប់គោលបំណនយោបាយ ជាដើម។

លោកបណ្ឌិត បន្តថា ការណ៍នេះនាំឱ្យមានភាពចលាចលសង្គម បញ្ហាប្រឈមសេដ្ឋកិច្ច និងការគំរាមកំហែងសន្តិសុខជាតិ។ ក្នុងតំបន់និងសកលលោក ព័ត៌មានបន្លំនិងដំណឹងក្លែងក្លាយបានបង្ក ការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ សន្តិសុខ និងស្ថិរភាព។ ការប្រយុទ្ធប្រឆាំង នឹងបញ្ហាទាំងនេះ មិនត្រឹមតែការពារមុខមាត់ ប្រទេសប៉ុណ្ណោះទេ ថែមទាំងការពារស្ថិរភាព និងវិបុលភាពនាពេលអនាគតផងដែរ។

ចំណែក លោក លាង ដឺលុច នាយកប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា សិក្ខាសាលាមួយនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មានគ្រប់រូប ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងបន្លំនេះ។ បន្ថែមពីនេះ លោក ថា បញ្ហាព័ត៌មានក្លែងបន្លំនេះ មិនមែនប្រទេសមួយអាចដោះស្រាយបាននោះទេ ពោល គឺត្រូវមានការចូលរួមប្រយុទ្ធប្រឆាំង និងដោះស្រាយគ្រប់ភាគីពាក់ព័ន្ធ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម