ព័ត៌មានជាតិ
សម្តេចធិបតី៖ រាជធានីភ្នំពេញ ត្រូវបានពង្រីកទាំងបរិមាណ និងគុណភាព
នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ រាជធានីភ្នំពេញ បានពង្រីកទាំងបរិមាណ និងគុណភាព ដោយក្នុងនោះ ផ្ទៃដីរបស់ទីក្រុងបានកើនឡើងពី ៣០០ គីឡូម៉ែត្រការ៉េ ដល់ជាង ៧០០ គីឡូម៉ែត្រការ៉េ ដោយបានកាត់ផ្នែកខ្លះនៃខេត្តកណ្តាលបញ្ចូលមករាជធានីភ្នំពេញ។ ការពង្រីកផ្ទៃដីនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍ និងការកើនឡើងនៃចំនួនអ្នករស់នៅក្នុងទីក្រុង។

សម្តេចធិបតី បានថ្លែងបែបនេះ នៅក្នុងពិធី “បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល” នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤ ។

សម្តេចធិបតី មានប្រសាសន៍ថា រាជធានីភ្នំពេញមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយមានប្រជាពលរដ្ឋជាង ៣ លាននាក់កំពុងរស់នៅ និងប្រកបការងារនៅក្នុងទីក្រុង ខណៈបរិមាណផ្ទៃដីទីក្រុង និងគុណភាព ត្រូវបានពង្រីកជាបន្តបន្ទាប់។

សម្តេចបញ្ជាក់ថា៖« បរិមាណសំដៅទៅលើចំនួន ផ្ទៃដីរាជធានីភ្នំពេញបានកើនពី ៣០០គីឡូម៉ែត្រការ៉េ ទៅជាង ៧០ម៉ឺនគីឡូម៉ែត្រការ៉េ។ គុណភាពសំដៅទៅលើភាពសម្បូរបែប និងកម្រិតជីវភាព ក្នុងនោះកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញគ្រប់កន្លែង ជាពិសេស ភ្នំពេញកើនឡើងជាបន្តបន្ទាប់»។
បើតាមសម្តេចធិបតី ទោះបីជាមានការប្រឈមនាពេលថ្មីៗនេះ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិក៏ដោយ ប៉ុន្តែបើប្រៀបធៀបពីការអភិវឌ្ឍន៍រយៈពេលតែទសវត្សរ៍ ក្រោយពីសង្គ្រាមមកឃើញថា ជីវភាពរស់នៅទូទាំងប្រទេស ព្រមទាំងនៅរាជធានីភ្នំពេញក៏មានការកើនឡើងគួរឱ្យកត់សម្គាល់៕
អត្ថបទ៖ ឡាយ សាមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


