ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ពលករខ្មែរចូលទៅធ្វើការនៅថៃពុំមានឯកសារគ្រប់គ្រាន់នឹងត្រូវប្រឈមផ្លូវច្បាប់ ពីអាជ្ញាធរថៃ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅព្រឹកថ្ងៃទី ២៥មិថុនានេះថា ពលករខ្មែរដែលមានបំណងចូលទៅធ្វើការនៅប្រទេសថៃដោយពុំមានឯកសារគ្រប់គ្រាន់នឹងត្រូវប្រឈមនឹងចំណាត់ការផ្លូវច្បាប់ពីអាជ្ញាធរថៃ ដូចជាការផាកពិន័យជាប្រាក់បញ្ជូនត្រឡប់មកវិញ និងហាមទៅធ្វើការងាររយៈពេល២ឆ្នាំ។

លោក កត្តា អ៊ន បានរំលឹកថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលថៃបានអនុវត្តវិធានការច្បាប់ចំពោះពលករបរទេសរួមទាំងពលករខ្មែរដែលមិនមានប័ណ្ណការងារ ឬធ្វើការលើសពីការអនុញ្ញាតិ និងមានទោសផាកពិន័យចាប់ពី៥ពាន់បាត ទៅ៥ម៉ឺនបាត ព្រមទាំងបញ្ជូនចេញទៅក្រៅរាជអាណាចក្រ និងហាមមិនឱ្យសុំការអនុញ្ញាតិធ្វើការនៅក្នុងមូលដ្ឋានចំនួន២ឆ្នាំ រាប់ចាប់ពីថ្ងៃដែលបានទទួលទោស។ ចំណែកថៅកែដែលបានជួលពលករពលការិនីដោយមិនមានប័ណ្ណការងារ ឬធ្វើការលើសពីការអនុញ្ញាតិ និងមានទោសផាកពិន័យចាប់ពី១ម៉ឺនបាតទៅ១សែនបាតក្នុងពលករពលការិនីដែលជួលក្នុងម្នាក់ ហើយបើសិនជាធ្វើខុសម្តងទៀត និងមានទោសជាប់ពន្ធធនាគារមិនលើសពី១ឆ្នាំ ឬផាកពិន័យចាប់ពី៥ម៉ឺនបាត ទៅ២សែនបាត ឬជាប់ទាំងផាកហើយហាមជួលពលករពលការិនីរយៈពេល៣ឆ្នាំ។ លោកបានបបញ្ជាក់ថា បើសិនពលករពលករិនីដែលមានបំណងធ្វើការក្នុងប្រទេសថៃក្នុងរូបភាពតាមប្រព័ន្ធMOU តែប៉ុណ្ណោះ។
លោក កត្តា អ៊ន បានបន្ថែមទៀតថា ដើម្បីទទួលបានភាពជាពលករស្របច្បាប់តាមប្រព័ន្ធ MOU ពលករពលការិនីត្រូវមានឯកសារដូចជា លិខិតឆ្លងដែន ឬលិខិតធ្វើដំណើរ(TD) បណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស(OCWC) ទិដ្ឋាការការងារប័ណ្ណអនុញ្ញាតការងារដែលមានសុពលភាព និងធ្វើការជាមួយនិយោជកតាមបណ្ណអនុញ្ញាតិការងារ។ ករណីប្រជាពលរដ្ឋប្រើប្រាស់បណ្ណព្រំដែនដើម្បីធ្វើការតាមរដូវកាលស្របច្បាប់ គឺត្រូវមាននិយោជក បណ្ណការងារ និងធ្វើការនៅកន្លែងដែលអនុលោមតាមគោលការណ៍ និងច្បាប់របស់ខេត្តជាប់ព្រំដែន។

លោក កត្តា អ៊ន បានណែនាំថា ដើម្បីជៀសវាងនូវការឆបោករបស់ជនខិលខូច ឬឆ្លងដែនរកការងារធ្វើនៅប្រទសថៃខុសច្បាប់ សូមប្រជាពលរដ្ឋទំនាក់ទំនងសាកសួរព័ត៌មានតាមរយៈ ហតឡាញ(Hotline ) លេខ១២៨៦/១២៩៧ ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះមានពលករខ្មែរកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃចំនួន ១ ២៦២ ១៧៥ នាក់ ស្រី ៥០៨ ៦៤៦ នាក់ ជាមធ្យមទទួលបានប្រាក់ខែ ៤០០ដុល្លារ ក្នុង ១ខែ និងបានផ្ញើថវិកាមកក្រុមគ្រួសារវិញប្រមាណជាង ២
ពាន់លានដុល្លារ ក្នុង ១ ឆ្នាំបានចូលរួមលើកស្ទួយសេដ្ឋកិច្ចគ្រួសារក៏ដូចជាសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


