ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យ និងជួយអន្តរាគមន៍កម្ចាត់ដង្កូវមូស្លឹក នៅស្រុកព្រៃនប់
នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីបច្ចេកទេស និងប្រធានមន្ទីរជំនាញចុះពិនិត្យ និងជួយអន្តរាគមន៍កម្ចាត់ដង្កូវមូស្លឹកស្ថិតនៅភូមិទួលទទឹង ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបានឲ្យដឹងថា មន្ទីរបានចុះអន្តរាគមន៍កម្ចាត់ដង្កូវមូស្លឹក និងដង្កូវហ្វូងបានទាន់ពេលវេលាលើផ្ទៃដី ៤០៨ហិកតា ស្មើនឹង ៣៤៧គ្រួសារ នៅទី៥ ទី៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងនោះមានដូចជា ១.ឃុំជើងគោចំនួន ១០៥គ្រួសារ ស្មើនឹង ១២៥ហិកតា ២.ឃុំសំរុងចំនួន ៣៥គ្រួសារ ស្មើនឹង ៤៦ហិកតា ៣.វាលរេញចំនួន ៦៧គ្រួសារ ស្មើនឹង ៦២ហិកតា ៤.ឃុំអណ្ដូងថ្មចំនួន ៤៥គ្រួសារ ស្មើនឹង ២៥ហិកតា ៥.ឃុំទឹកថ្លាចំនួន ១៥គ្រួសារ ស្មើនឹង ១០ហិកតា ៦.ឃុំសាមគ្គីចំនួន ៨០គ្រួសារ ស្មើនឹង ១៤០ហិកតា។
ប្រធានមន្ទីរកសិកម្មបានបន្ថែមថា ចំពោះដង្កូវហ្វូងកម្ចាត់បាន ១០០គាគរយ នៅថ្ងៃទី២១ ដល់ថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២៤ មានចំនួន ៤២៣ហិកតា ស្មើនឹង ៣៦០គ្រួសារ ក្នុងនោះមាន ១-ឃុំកំពង់សីលាចំនួន ១៨០ហិកតា ស្មើនឹង ១១២គ្រួសារ ២-ឃុំសាមគ្គីចំនួន១៣០ហិកតា ស្មើនឹង ៥៥គ្រួសារ ៣ -ឃុំទឹកល្អក់ចំនួន ១១៨ហិកតា ស្មើនឹង ១៩៣គ្រួសារ។

បន្តចុះអន្តរាគមន៍កម្ចាត់ដង្កូវមូរស្លឹកចំនួន ២៨៥ហិកតា ស្មើនឹង ២១៨គ្រួសារ នៅថ្ងៃទី៣ ដល់ទី៦ ខែកក្ដដា ឆ្នាំ២០២៤ ក្នុងនោះមាន ១-ឃុំទឹកល្អក់ចំនួន ១៨៥ហិកតា ស្មើនឹង ១៦៦គ្រួសារ។ ២-ឃុំអូរជ្រៅចំនួន ១០០ហិកតា ស្មើនឹង ៥២គ្រួសារ ។
លោក នេន ចំរើន បានបញ្ជាក់ថា ក្រសួងកសិកម្មនឹងផ្តល់ថ្នាំកម្ចាត់ដង្កូវមូស្លឹក ហើយសូមឲ្យប្រជាពលរដ្ឋកុំយកថ្នាំដង្កូវមូស្លឹក លាយជាមួយថ្នាំស្មៅ ព្រោះមានប្រជាកសិករមួយចំនួនតែងតែលាយបញ្ជូលថ្នាំស្មៅ និងថែមមេសាប៊ូ ដើម្បីឲ្យមានប្រសិទ្ធភាព ក៏ប៉ុន្តែការលាយបែបនេះ វាមិនមានប្រសិទ្ធភាពនោះទេ នាំឲ្យវាខូចគុណភាពទៅវិញ។

លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ប្រជាពលរដ្ឋជាម្ចាស់ចំការត្រូវធ្វើការតាមដានស្រូវស្រែជាប់ជាប្រចាំ ប្រសិនបើឃើញថា ស្រូវស្រែរងនូវការបំផ្លាញពីដង្កូវហ្វូង ដង្កូវមូស្លឹក ឬមមាចត្នោត និងត្រាស៊ី ត្រូវរាយការមកកាន់អាជ្ញាធរភូមិ ឃុំរបស់ខ្លួនដែលនៅជិត ដើម្បីឲ្យមន្ទីរកសិកម្មបញ្ជូនក្រុមការងារបច្ចេកទេសចុះមកពិនិត្យ និងជួយអន្តរាគមន៍កម្ចាត់បានទាន់ពេលវេលា ហើយថ្ងៃនេះមន្ទីរកសិកម្មក៏បាននាំយកថ្នាំកម្ចាត់ដង្កូវមូស្លឹកប្រគល់មកឃុំ ដូច្នេះបើត្រូវការសូមអញ្ជើញមកទាក់ទងអាជ្ញាធរឃុំ ដើម្បីយកថ្នាំទៅបាញ់កម្ចាត់ដង្កូវមូស្លឹកនេះ ក៏ប៉ុន្តែសូមកុំយកថ្នាំទៅទុកនៅផ្ទះហួសកាលកំណត់ នាំឲ្យវាខូចគុណភាព ហើយអាជ្ញាធរនៅរង់ចាំធ្វើការចែកចាយទៅដល់ប្រជាពលរដ្ឋផ្សេងទៀត ហើយបើខ្វះត្រូវរាយការមកកាន់មន្ទីរកសិកម្ម ដើម្បីឲ្យមន្ទីររៀបចំថ្នាំឲ្យត្រូវ និងជំងឺបញ្ជូនមកជួយអន្តរាគមន៍កម្ចាត់ដង្កូវមូស្លឹក ដង្កូវហ្វូងជាដើម។

ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នចំពោះថ្នាំពុលនៅពេលបាញ់កម្ចាត់ដង្កូវហើយ ត្រូវងូតទឹកលាងសម្អាតដៃឱ្យបានស្អាត៕
អត្ថបទ៖ ស៊ុយ ចាន់ធា


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


