ព័ត៌មានជាតិ
សមាជិក ប ស ស មានជំងឺ ឬរងភាពពិការអស់សមត្ថភាពរកប្រាក់ចំណូល នឹងទទួលបានប្រាក់សោធនទុព្វលភាព
សមាជិក ប.ស.ស.មានជំងឺ ឬរងភាពពិការអស់សមត្ថភាពរកប្រាក់ចំណូល ឬរកបានប្រាក់ចំណូលទាបជាង
ចំណូលដែលកំណត់ក្នុងខ្សែបន្ទាត់ភាពក្រីក្រនឹងទទួលបានប្រាក់សោធនទុព្វលភាពពី ប.ស.ស.។

ប.ស.ស. បានបញ្ជាក់ថា ប្រាក់សោធនទុព្វលភាព គឺជាប្រាក់ដែលទទួលបាននៅពេលសមាជិក ប.ស.ស. មានជំងឺ
ឬរងភាពពិការនាំឱ្យអស់សមត្ថភាពរកប្រាក់ចំណូល ឬរកបានប្រាក់ចំណូលទាបជាងចំណូលដែលកំណត់ក្នុងខ្សែបន្ទាត់ភាពក្រីក្រដែលអត្ថប្រយោជន៍ត្រូវទទួលបានរួមមាន ទទួលបានប្រាក់សោធនទុព្វលភាព(មិនរង់ចាំដល់អាយុចូលនិវត្តន៍) ជាប្រចាំខែ (១ខែ បើកជូន ២ដង)។ ទទួលបានអ្នកថែរក្សា បន្ថែមជាមួយនឹងទឹកប្រាក់ ៥០% នៃប្រាក់សោធនទុព្វលភាពករណីមិនអាចមើលថែខ្លួនបាន។ ទទួលបានការព្យាបាល និងថែទាំសុខភាពក្នុងមន្ទីរពេទ្យដៃគូ ប.ស.ស. ដោយឥតគិតថ្លៃ និងទទួលបានប្រាក់វិភាជន៍បូជាសព និងសោធនឧត្តរជីវី នៅពេលទទួលមរណភាព។
ប.ស.ស. បានបន្ថែមថា ដើម្បីទទួលបានប្រាក់សោធនទុព្វលភាព សមាជិក ប.ស.ស.ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោមមានដូចជា បានចុះបញ្ជីផ្នែកប្រាក់សោធននៅ ប.ស.ស. បានបង់ភាគទានយ៉ាងតិច ៦០ខែ មុនកាលបរិច្ឆេទរងទុព្វលភា និងមានជំងឺ ឬរងភាពពិការនាំឱ្យអស់សមត្ថភាពរកប្រាក់ចំណូល។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គមមានសមាជិកចំនួន២,២លាននាក់ក្នុងចំ
ណោមនោះសមាជិក ប.ស.ស.ជាបុគ្គលស្ថិតក្រោមវិស័យសាធារណៈជាង៤៣ម៉ឺននាក់ បុគ្គលស្ថិតក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារជាង១,៥លាននាក់ និងបុគ្គលស្វ័យនិយោជន៍ ២២ម៉ឺននាក់ ព្រមទាំងអ្នកក្នុងបន្ទុកសមាជិកប.ស.ស.៦,៦ម៉ឺននាក់ដែលកំពុងមានសិទ្ធិទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម៕
អត្ថបទ៖ សំអឿន

-
កីឡា១៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


