ព័ត៌មានជាតិ
មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមវគ្គបណ្តុះបណ្តាលប្រឆាំងអំពើពុករលួយនៅចិន
មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងអំពើពុករលួយសម្រាប់ប្រទេសកម្ពុជា រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

លោក ជា សំអាត អគ្គនាយកនៃអគ្គនាយកដ្ឋានប្រតិបត្តិការ នៃអង្គភាពប្រឆាំងអំពើពុករលួយ បានដឹកនាំសិក្ខាកាមអង្គភាពប្រឆាំងអំពើពុករលួយចំនួន ២០រូប ទៅចូលរួមវគ្គបណ្តុះបណ្តាលទ្វេភាគីស្តីពី “ការប្រឆាំងអំពើពុករលួយសម្រាប់ប្រទេសកម្ពុជា” រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី០៨-១៤ ខែកក្កដា ឆ្នាំ២០២៤ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ វគ្គបណ្តុះបណ្តាលនេះ គឺជាការផ្តួចផ្តើមពីគណៈអធិការកិច្ចវិន័យមជ្ឈឹមបក្សកុម្មុយនិស្តចិន គណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន និងក្រសួងពាណិជ្ជកម្មចិន ដែលរៀបចំដោយវិទ្យាស្ថានត្រួតពិនិត្យវិន័យ និងអធិការកិច្ចរបស់ប្រទេសចិន។
តាមសេចក្ដីប្រកាសរបស់អង្គភាពប្រឆាំងអំពើពុករលួយ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន តាមស្មារតីគំនិតផ្តួចផ្តើមរបស់ផ្លូវមួយខ្សែក្រវាត់មួយ ក្នុងកិច្ចសហប្រតិបត្តិការផ្នែកបណ្តុះបណ្តាលសមត្ថភាពធនធានមនុស្ស។ បន្ថែមពីនេះ គឺការពង្រឹងសមត្ថភាពបច្ចេកទេសស៊ើបអង្កេតរបស់មន្ត្រីស៊ើបអង្កេត និងផ្លាស់ប្តូរបទពិសោធន៍ការងារប្រឆាំងអំពើពុករលួយកាន់តែមានសារៈសំខាន់ និងចំបាច់ ខណៈបច្ចុប្បន្ន សកម្មភាពឧក្រិដ្ឋកម្មពុករលួយក្នុងប្រទេស និងឆ្លងដែនកាន់តែមានសភាពស្មុគស្មាញ និងគ្រប់វិស័យ។

ជាការកត់សម្គាល់ ស្ថាប័នប្រឆាំងអំពើពុករលួយកម្ពុជា និងចិន តែងមានការផ្លាស់ប្ដូរទស្សនកិច្ចគ្នាទៅវិញទៅមក ដែលជាក់ស្ដែង ក្នុងរយៈពេលចុងក្រោយនេះ គណៈប្រតិភូចិន នៃខេត្តក្វាងទុង និងខេត្តយូណាន ក៏ទើបតែមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងបង្កើនកិច្ចសហការលើការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា និងគណៈអធិការកិច្ចវិន័យចិន ខេត្តយូណាន ក៏ដូចជាខេត្តក្វាងទុង របស់ចិន សុទ្ធតែបានបញ្ជាក់ពីការរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀតក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយរវាងប្រទេសទាំងពីរ កម្ពុជា និងចិន៕

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?