ព័ត៌មានជាតិ
បេក្ខជនជាង ៨ ពាន់នាក់ ប្រឡងជ្រើសរើសគ្រូបឋមបញ្ចប់ដំណាក់កាលទី១
ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនថ្នាក់បឋមសិក្សាបានឈានដល់ការបញ្ចប់ដំណាក់កាលទី១ នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៤ ដែលមានបេក្ខជន ៨ ៣៣១ នាក់ ប្រឡងថ្ងៃចុងក្រោយនេះ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈអញ្ជើញកាត់វិញ្ញាសារនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

លោក ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា ដំណើរការរៀបចំការប្រឡងជ្រើសរើសគ្រូបឋមសិក្សារយៈពេល ប៉ុន្មានថ្ងៃកន្លងមក បានប្រព្រឹត្តទៅដោយល្អ ដោយរលូន តម្លាភាព ស្មើភាពគ្នា អ្នកចេះគឺជាប់។ លទ្ធផលដំណាក់កាលទី១ គ្រោងប្រកាសបន្ទាប់ពីធ្វើកំណែក្នុងរយៈពេលប្រមាណមួយសប្ដាហ៍។

សូមបញ្ជាក់ថា បេក្ខជនដែលបានចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូបឋមសិក្សាសរុបចំនួន ៣ ម៉ឺន ៨ ពាន់ ១៦៨ នាក់ ក្នុងនោះមានបេក្ខនារី ២៨ ៤៥៦ នាក់ និងបេក្ខជនមានពិរភាព ១៦៧ នាក់។ ក្នុងចំណោមបេក្ខជនប្រឡងជាង ៣ ម៉ឺន ៨ ពាន់នាក់នេះ ក្រសួងសម្រាំងយកតែ ៤ ០៤១ នាក់ សម្រាប់ប្រឡងដំណាក់កាលទី២ ដើម្បីជ្រើសរើសយក ១ ៣៤៧ នាក់។
ការប្រឡងគ្រូបឋមសិក្សា ត្រូវបានរៀបចំ ២ ដំណាក់កាល ( វិញ្ញាសា QCM លើកទី១ និងវិញ្ញាសារសរសេរលើកទី២) ដោយសារបរិមាណបេក្ខជនច្រើន វិញ្ញាសាប្រឡងដំណាក់កាលទី១៖ ពហុចម្លើយពាក់ព័ន្ធនឹងវប្បធម៌ទូទៅ៣០% និងគណិតវិទ្យា៧០% រយៈពេល២ម៉ោង តាមកម្មវិធីថ្នាក់ទី១២៕




-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


