ព័ត៌មានជាតិ
ឆ្លើយតបតារាសម្តែង ឆឹម សក្កដា សម្តេចតេជោ ហ៊ុន សែន អះអាងជាថ្មី កិច្ចការពារទឹកដី ទន្ទឹមតម្កល់ផលប្រយោជន៍ជាតិជាធំ
សម្តេចតេជោ ហ៊ុន សែន បានខមមិនឆ្លើយតបទៅតារាសម្តែងលោក ឆឹម សក្កដា ដែលបានបង្ហាញក្តីកង្វល់ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម ដោយសម្តេចបានអះអាងបន្តកិច្ចការពារបូរណភាពទឹកដី ទន្ទឹមនឹងខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលបម្រើដល់ប្រយោជន៍ប្រជាជននិងប្រទេសជាតិ។

តាមសាររបស់តារាសម្តែង ឆឹម សក្កដា បានបង្ហោះជាមួយការរៀបរាប់ថា «ពុក កូនពិតជាចង់អោយគ្រួសារយើងអភិវឌ្ឍន៍ តែកូនពិតជាខ្លាចបើអោយអ្នកដទៃមកលូកដៃចូលគ្រួសារយើង ព្រោះកូនខ្លាចគេមិនត្រង់ដូចយើង។ គេមកជួយយើង ដើម្បីសំលឹងឃើញអ្វីមួយពីយើង!។ កូនទ្រាំរស់ស៊ីអត់ស៊ីឃ្លានជាមួយបងប្អូនក្រុមគ្រួសារយើង ក៏កូនៗមិនចង់ស៊ីឆ្ងាញ់ តែដេកមិនស្រួលក្នុងចិត្តមិនស្ងប់នោះដែរពុក។ កូនដឹងថា ពុកមិនចង់អោយកូនៗលំបាក កូនស្រលាញ់ទឹកចិត្តលោកពុក តែកូនៗសន្យាថា នឹងខំអភិវឌ្ឍន៍ខ្លួន មិនអោយពុកបារម្ភទេ។ សុំតែម្យ៉ាង សុំអោយតែគ្រួសារយើងប្រឹងដោយខ្លួនឯង។ ទោះយឺតបន្ដិច ក៏កូនៗសប្បាយចិត្ត ទោះហូបតែប្រហុកផ្អក ក៏មានរសជាតិឆ្ងាញ់ អោយតែគ្រួសារយើងមានសុភមង្គល ។ ដោយការគោរពពីកូនៗ។
ឆ្លើយតបសារព្រួយបារម្ភរបស់តារាសម្តែង ឆឹម សក្កដា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «ពុកបានបកស្រាយអស់ ២ ម៉ោង សង្ឃឹមថាកូនយល់។ ទឹកដីកម្ពុជាមិនត្រូវបានកាត់ឲ្យទៅប្រទេសវៀតណាមដូចគេចោទ។ មិនបានយកទៅជាភាគហ៊ុនជាមួយវៀតណាមឬឡាវ។ ប្រទេសនីមួយៗគ្រប់គ្រងលើអធិបតេយ្យភាពរៀងៗខ្លួន អនុវត្តច្បាប់ប្រទេសរៀងៗខ្លួន។ ប្រជាជនយើង ក៏មិនអាចចូលទៅវៀតណាម ឡាវ ដោយគ្មានការអនុញ្ញាតិ។ ឯប្រជាជនវៀតណាមនិងឡាវ ក៏មិនអាចចូលមកប្រទេសយើងដោយគ្មានការអនុញ្ញាតិ។ កិច្ចសហការរបស់យើង ប្រមូលផ្តុំលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មហេដ្ឋារចនាសម្ពន្ធ ដឹកជញ្ជូន សន្តិសុខ»។
សម្តេចបន្តទៀតថា «បើកូនអាចស្តាប់ឡើងវិញនូវការពន្យល់របស់ពុកកូននឹងកាន់តែយល់»។

សម្តេចបានលើកឡើងពីដំណើរបំពេញការងារនៅប្រទេសវៀតណាមកាលពីពេលថ្មីៗនេះ ដោយសម្ដេចក៏បានចរចាជាមួយថ្នាក់ដឹកនាំវៀតណាមសុំឲ្យភាគីវៀតណាមបន្ថែមការលក់ភ្លើង ដោយដំឡើងពី ២៥០ មេហ្គាវ៉ាត់ ដល់ ៤០០ មេហ្គាវ៉ាត់ ដែលភាគីវៀតណាមយល់ព្រម។
សម្តេចថ្លែងថា «យើងផលិតភ្លើងមិនទាន់គ្រប់ ឯឡាវផ្គត់ផ្គង់ឲ្យយើងមិនទាន់តាមកិច្ចសន្យា។ ការខិតខំរកទីផ្សារឲ្យប្រជាជនយើងកាន់តែចាំបាច់ ដែលត្រូវការសម្រួលពាណិជ្ជកម្មឲ្យបានល្អជាមួយប្រទេសជិតខាង ពិសេសតំបន់ភូមិភាគឥសាន្តរបស់យើងដែលខ្វះផ្លូវដឹកជញ្ជូន ខ្វះអគ្គីសនីនិងខ្វះទីផ្សារ។
សម្តេចបានរំលឹកថា «២៥ ឆ្នាំ កន្លងមក តើយើងមានបាត់បង់ទឹកដីនៅកន្លែងណាទេគឺអត់ទេ តែយើងបានបោះបង្គោលព្រំដែនដល់មុំ ៣ កម្ពុជា ឡាវ វៀតណាមថែមទៀតផង»។
សម្តេចបញ្ជាក់ជាថ្មីថា «ពុកទទួលយកការកង្វល់ និងការព្រួយបារម្មណ៍របស់កូន និងប្រជាជនយើង ដោយសារកត្តាប្រវត្តិសាស្ត្រទើបប្រឹងប្រែងបោះបង្គោលព្រំដែនឲ្យរឹងមាំជាមួយប្រទេសជិតខាងដើរទន្ទឹមការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង»៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


