ព័ត៌មានជាតិ
ជិត២០នាក់នៅកោះកុង ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រកមិនឃើញវិជ្ជាមានកូវីដ
កោះកុង ៖ អភិបាលរងខេត្តកោះកុង អះអាងថា មនុស្ស១៩នាក់ដែលមានទីលំនៅក្នុងខេត្តដែលហើយធ្លាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កាលពីពេលកន្លងទៅ មកទល់ពេលនេះរកមិនឃើញវិជ្ជាមានវីរុសកូវីដ។

បន្ទាប់ពីយកសំណាកមនុស្សចំនួន១៩/ស្រី៣នាក់ទៅធ្វើតេស្តរកវីរុសកូវីដ១៩នៅវិទ្យាស្ថានប៉ាស្ទ័រលើកទី១ ជាលទ្ធផលអវិជ្ជាមានទាំងអស់គ្នា។ តែទោះយ៉ាងណា ពួកគេនៅតែបន្តតាមដានសុខភាពថែមទៀត ដើម្បីធានាបានសុវត្ថិភាពសាធារណៈក្នុងសហគមន៍។

លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង ឲ្យដឹងរសៀលថ្ងៃទី៣ ខែមីនា ២០២១នេះថា មនុស្សទាំង១៩នាក់នោះ មានជនជាតិចិន៨នាក់ កំពុងធ្វើចត្តាឡីស័កមន្ទីរពេទ្យស្រែអំបិល ជនជាតិអឺរ៉ុប៤នាក់ ធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាពឃុំភ្ញីមាស និងជនជាតិខ្មែរចំនួន៧នាក់ជាគ្រួសារអតីតមេយោធាខេត្ត កំពុងធ្វើចត្តឡីស័កក្នុងផ្ទះចំណុចអូរស្រីស្រណោះ សង្កាត់ស្មាច់មានជ័យ។

បើតាមលោកអភិបាលរងខេត្ត ពួកគេទាំង១៩នាក់ខាងលើ ត្រូវបានអាជ្ញាធរជំនាញតាមដានឃើញនៅគោលដៅរៀងៗខ្លួន ក្រោយមានការផ្តល់ព័ត៌មានពួកគេជាប់ពាក់ព័ន្ធព្រឹត្តការណ៍សហគមន៍២០ កុម្ភៈ កន្លងទៅ។

អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំភូមិ បច្ចុប្បន្ន កំពុងបង្កើនការផ្សព្វផ្សាយអប់រំណែនាំជាថ្មីដល់មហាជនពីវិធានបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដោយមិនថ្វីប្រហែសឡើយ ទោះបីជាកម្ពុជាមានវ៉ាក់សាំងចាក់ការពារខ្លួន ក៏ត្រូវបានប្រកាន់ភ្ជាប់៣កុំ ៣ការពារទាំងអស់។

របាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកោះកុង បង្ហាញថា គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ២០២០ មកដល់ថ្ងៃទី៣ ខែមីនា ២០២១នេះ អាជ្ញាធរបានទទួលធ្វើតេស្តសំណាកពលករមកពីប្រទេសថៃបានជិត២០០០នាក់ហើយ ហើយពួកគាត់មួយចំនួនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅស្រុកកំណើតវិញក្រោយរកមិនឃើញការផ្ទុកវីរុសកូវីដ។ រីឯមាន១១៩នាក់ កំពុងធ្វើចត្តាឡីស័កបន្ត៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


