ព័ត៌មានជាតិ
អគារមន្ទីរសុខាភិបាលខេត្តរតនគិរីជាប់បឹងកន្សែង ផ្លាស់ប្តូរទីតាំងថ្មីមកដាក់នៅព្រលានយន្តហោះចាស់
អគារនៃមន្ទីរសុខាភិបាលខេត្តរតនគិរីបច្ចុប្បន្នដែលស្ថិតនៅជាប់មាត់បឹងកន្សែង នឹងត្រូវបានផ្លាស់ប្តូរទីតាំងថ្មីមកដាក់នៅដីព្រលានយន្តហោះចាស់ ស្ថិតក្នុងភូមិ ៧ មករា សង្កាត់ឡាបានសៀក ក្រុងបានលុង លើផ្ទៃដីទំហំជាង ១ ហិកតា ជាប់សាលាខេត្ត។ នេះបើតាមការបញ្ជាក់ពីលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីឆ្លើយប្រាប់កម្ពុជាថ្មីនៅតាមប្រព័ន្ធតេលេក្រាម។


អគារមន្ទីរសុខាភិបាលខេត្តរតនគិរីស្ថិតនៅជាប់បឹងកន្សែង គ្រោងរុះរើនាពេលខាងមុខ
លោក ញ៉ែម សំអឿន បានបន្តថា បច្ចុប្បន្នដំំណើរការសាងសង់អគារមន្ទីរសុខាភិបាលថ្មី បានចាប់ផ្តើមបុកគ្រឹះបណ្តើរៗជាងកន្លះខែមកហើយ។ បន្ទាប់ពីសាងសង់រួច សំណង់អគារមន្ទីរសុខាភិបាលចាស់នឹងរុះរើចេញ និងធ្វើឲ្យរមណីដ្ឋានបឹងកន្សែង ក្លាយជាកន្លែងដែលមានបរិស្ថានល្អ រមណីយដ្ឋានស្អាត សោភណ្ឌភាពស្រស់បំព្រងប្រកបដោយភាពទាក់ទាញ ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្តឲ្យកាន់តែច្រើនកុះករ។


ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ កាលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដមន្ត្រី បានជំរុញឲ្យអភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន កែប្រែតំបន់បឹងកន្សែងឲ្យកាន់តែមានភាពទាក់ទាញសម្រាប់ទេសចរណ៍នៅក្នុងខេត្ត និងត្រូវរក្សាបឹងកន្សែងទុកជាសម្បត្តិសាធារណៈ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឯកភាពលើការដោះដូរទីតាំងមន្ទីរសុខាភិបាលខេត្តរតនគិរី ចេញពីទីតាំងបច្ចុប្បន្ន គឺស្ថិតលើមាត់បឹងកន្សែងទៅទីតាំងថ្មី ដែលមានផ្ទៃដីជាង ១ ហិកតា នៅជាប់សាលាខេត្ត ជាមួយកញ្ចប់ថវិកាជាង ៣ លានដុល្លារ៕
អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


