ព័ត៌មានជាតិ
ក្រសួងកំពុងអនុវត្តវិធានការគ្រប់គ្រងសាកសពអ្នកជំងឺកូវីដ១៩
ក្រសួងសុខាភិបាលកំពុងបន្តអនុវត្តវិធានការគ្រប់គ្រងសាកសពក្នុងបរិបទកូវីដ១៩ ដោយពិភាក្សាជាមួយស្ថានទូតចិនប្រចាំកម្ពុជា បន្ទាប់ពីបុរសជនជាតិចិនម្នាក់ បានស្លាប់អំឡុងពេលព្យាបាលជំងឺកូវីដ១៩ ដោយសារធាតុញៀន។
ជនជាតិចិននៅកម្ពុជាម្នាក់ដែលកើតជំងឺកូវីដ-១៩ បានស្លាប់នៅក្នុងមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ដោយសាររើមេថ្នាំញៀន បណ្តាលឲ្យគាំងបេះដូង កាលពីព្រឹកថ្ងៃទី ៤ ខែមីនា នៅក្នុងមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ជនជាតិចិនដែលមានផ្ទុកមេរោគកូវីដ១៩ ហើយទៅសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញនោះគឺស្លាប់ដោយសាររើមេថ្នាំញៀន គាំងបេះដូង ដោយសារតែជនរងគ្រោះប្រើថ្នាំញៀនច្រើនពេក មិនមែនស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ ដោយសារតែក្រុមការងារបានពិនិត្យ និងធ្វើកោសល្យវិច័យនៅក្នុងទឹកនោម គឺជនរងគ្រោះប្រើថ្នាំញៀនខ្ពស់បណ្តាលឲ្យគាំងបេះដូងស្លាប់។
លោកស្រីបញ្ជាក់ថា ជនជាតិចិនដែលមានផ្ទុកមេរោគកូវិដ១៩ មុនស្លាប់គឺមិនមានចេញរោគសញ្ញាអ្វីពាក់ពាន់ទៅនិងជំងឺកូវីដនោះឡើយ គឺជនរងគ្រោះពេលយកសំណាកទៅពិនិត្យគឺមានផ្ទុគមេរោគកូវិដ១៩ធម្មតាប៉ុណ្ណោះ ហើយសូមបងប្អូនសាធារណជនកុំមានការភ័ន្តច្រឡំនូវករណីនេះ។
ក្រសួងបញ្ជាក់ថា ពេលនេះ កំពុងបន្តអនុវត្តវិធានការគ្រប់គ្រងសាកសពអ្នកឆ្លងជំងឺកូវីដ១៩ ដោយពិភាក្សាជាមួយស្ថានទូតចិនប្រចាំកម្ពុជា៕




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


