ព័ត៌មានជាតិ
ក្រោមចក្ខុវិស័យដ៏មុតស្រួចរបស់សម្តេចតេជោបានលេចជារូបរាងអាគារថ្មីៗទំនើបជាច្រើនសម្រាប់បំរើការក្នុងក្រសួង
ក្រោមចក្ខុវិស័យដ៏មុតស្រួចនិងប្រកបដោយកិត្តិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា អគារមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ម.ជ.វ.ប.ន) ត្រូវបានលេចជារូបរៀងឡើងប្រកបដោយសោភ័ណភាព និងគុណភាពសម្រាប់ឲ្យថ្នាក់ដឹកនាំ និងមន្ត្រី ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាស្នូលនៃ សេដ្ឋកិច្ចជាតិ ហើយទទួលទំនុកចិត្តនិងការតែងតាំងពីរាជរដ្ឋាភិបាលមានកន្លែង បំពេញការងារសមរម្យ កក់ក្តៅ និងប្រកបដោយកិត្តិយស បំផុត។

នេះជាការលើកឡើងរបស់លោក ឆែម គាតរិទ្ធី រដ្ឋមន្ត្រី ប្រតិភូ អមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងក្នុងពេលចុះហត្ថលេខាលេីលិខិត ប្រគល់-ទទួលអគារមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ម.ជ.វ.ប.ន) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញថ្មីៗនេះរួមនិងធ្វើការជួសជុលកែលម្អរអគ្គនាយកដ្ឋានឧស្សាហកម្ម នៅក្នុងទីស្តីការ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្នុងនាមលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋ មន្ត្រី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកឆែម គាតរិទ្ធី រដ្ឋមន្ត្រី ប្រតិភូ អមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តបានថ្លែងថា ជាថ្ងៃប្រវត្តិសាស្ត្រ មួយ ដែលក្រសួងក្រោម ការដឹកនាំរបស់លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជាពិសេសក្រោមចក្ខុវិស័យដ៏មុតស្រួចនិងប្រកបដោយកិត្តិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា អគារមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ម.ជ.វ.ប.ន) ត្រូវ បានលេចជារូបរៀងឡេីង ប្រកបដោយសោភ័ណ្ឌភាព និងគុណភាពសម្រាប់ឲ្យថ្នាក់ដឹកនាំ និងមន្ត្រីផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដែលជាស្នូលនៃ សេដ្ឋកិច្ចជាតិ ហេីយទទួលទំនុកចិត្តនិងការតែងតាំងពីរាជរដ្ឋាភិបាលមានកន្លែង បំពេញការងារសមរម្យ កក់ក្តៅ និងប្រកបដោយកិត្តិយស។ ទោះបីអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទើបប្តូរឈ្មោះទៅជាក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពី ខែមិនា ឆ្នាំ២០២០ ហើយកំពុងស្ថិតក្នុងដំណាក់កាលនៃរីក រាលដាលនៃមេរោគឆ្លងកូវីដ-១៩ ជាសាកលក៏ដោយ ។

លោករដ្ឋលេខាធិការ បានកោតសរសើរចំពោះក្រុមហ៊ុន លី ឈួង សំណង់ & អាហរ័ណ នីហរ័ណ ដែលយើងអាចចាត់ទុកថាជាក្រុមហ៊ុនសំណង់ក្នុងស្រុកដ៏ធំ និងល្បីនៅកម្ពុជា បានអនុវត្ត ការសាងសង់ដោយបញ្ចប់ជាស្ថាពរហេីយគោរពបានត្រឹមត្រូវតាមកិច្ចសន្យា ៕
អត្ថបទ ៖ វិមាន

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


