ព័ត៌មានជាតិ
រកឃើញអ្នករត់តាក់ស៊ីដឹកស្ត្រីឆ្លងកូវីដ២នាក់នៅស្វាយរៀង
អ្នករត់តាក់ស៊ីដែលបានដឹកស្ត្រីជនជាតិវៀតណាម២នាក់មានវិជ្ជមានកូវីដ១៩នៅខេត្តស្វាយរៀងត្រូវបានគេរកឃើញហើយនៅខេត្តព្រះសីហនុនិងបានយកសំណាកនិងធ្វើចត្តាឡីស័ករួចរាល់ហើយដែរ។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងនៅព្រឹកថ្ងៃទី៦មីនានេះថា«ទាក់ទងនឹងអ្នករត់តាក់ស៊ីដែលយើងបានស្រាវជ្រាវរកគាត់ប៉ុន្មានថ្ងៃមិនឃើញឥឡូវនេះបានរកគាត់ឃើញហើយដោយគាត់ជារត់តាក់ស៊ីនៅកំពង់សោម។ខាងកំពង់សោមបានផ្តល់ព័ត៍មានមកខ្ញុំថាបានចាប់គាត់ធ្វើចត្តាឡីស័កនៅទីនោះរួចហើយ»។

លោកបានបន្តថាបុរសអ្នករត់តាក់ស៊ីមានឈ្មោះ កែវ សាន មានស្រុកកំណើតភូមិបឹងអណ្តែង ឃុំតាសួស ស្រុកស្វាយជ្រំបច្ចុប្បន្ន ស្នាក់នៅភូមិពោធប្ញស្សី ខាងក្រោយវត្តពោធិញាណ រាជធានីភ្នំពេញ ធ្វើចត្តាឡីស័កនៅខេត្តព្រះសីហនុ។
លោកបានបន្តទៀតថាពាក់ព័ន្ធនឹងស្ត្រីវៀតណាម២នាក់មានវិជ្ជមានកូវីដ១៩នេះដែរក្រុមការងារបានរកឃើញអ្នកជាប់ពាក់ព័ន្ធចំនួន២៨នាក់ក្នុងនោះមានអ្នករត់ម៉ូតូកង់បីចំនួន៣នាក់បានយកទៅធ្វើចត្តាឡីស័កនៅក្រុងបាវិតនិងបានយកសំណាក់រួចរាល់ហើយដែរ។

លោកបានបន្ថែមទៀតថាចំណែកពាក់ព័ន្ធចំនួន២៥នាក់ទៀតក្នុងនោះមានសមត្ថកិច្ច៧នាក់ត្រូវ បាន បញ្ជូន មកធ្វើចត្តាឡីស័ក នៅ ផ្ទះ សំណាក់គ្រូបង្រៀន ក្រុង ស្វាយរៀង។ចំណែកឯអ្នកផ្សេងទៀតដូចជាម្ចាស់សណ្ឋារគារ បុគ្គលិកនិងអ្នកដែលលក់ដូរនៅសណ្ឋាគារត្រូវធ្វើចត្តាឡីស័កនៅសណ្ឋាគារហេង ហេង សេរីរ័ត្ន។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២៧ ខែមុក្ភៈ ឆ្នាំ២០២១ បុរសរត់តាក់ស៊ីនេះបានដឹក ស្រ្ដីជនជាតិវៀតណាម ២នាក់ទី១មានឈ្មោះ Dinh Thi Xuon Nhi ភេទស្រី អាយុ២៧ឆ្នាំនិងទី២ឈ្មោះ Nguyen Ngoc Xia ភេទស្រី អាយុ២៨ឆ្នាំធ្វើដំណើរពីភ្នំពេញទៅបាវិតក្នុងគោលបំណងទៅវៀតណាមតាមច្រកបាវិត ប៉ុន្តែមិនអាចទៅបានដោយខ្វះឯកសារ។
ក្រោយមកស្ត្រីវៀតណាម២នាក់នេះត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ហើយបច្ចុប្បន្ននេះពួកគេកំពុងសម្រាកព្យាបាលជំងឺនៅ មន្ទីរពេទ្យ បង្អែក ស្វាយជ្រំ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


