ព័ត៌មានជាតិ
ណែនាំតំបន់ដើរលេង ៨ កន្លែង នៅខេត្តរតនគិរី កម្រឮឈ្មោះ ទេសចរទៅហួសមកហួស
ខេត្តរតនគិរី ត្រូវបានគេចាត់ទុកថា ជាខេត្តមួយដែលមានសក្ដានុពលផ្នែកទេសចរណ៍ សម្បូរដោយរមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញ ទេសភាពដ៏ខៀវស្រងាត់ និងស្រស់ស្អាត បូករួមទាំងរមណីយដ្ឋានវប្បធម៌ រមណីយដ្ឋានធម្មជាតិ និងរមណីយដ្ឋានកែច្នៃជាច្រើនកន្លែង។

នៅថ្ងៃនេះ «កម្ពុជាថ្មី» នឹងលើកយកនូវទីតាំងទេសចរណ៍ដ៏ទាក់ទាញក្នុងខេត្តរតនគិរីទាំង ០៨ កន្លែងមកបង្ហាញ ដើម្បីឱ្យមហាជន បានស្គាល់កាន់តែច្បាស់ និងងាយស្រួលទៅលេងកម្សាន្ត។
តំបន់សក្ដានុពលទាំង ០៨ កន្លែង នោះរួមមាន៖
១. បឹងយក្សាម៉ាយ ជាបឹងធម្មជាតិ សម្បូរដោយព្រៃឈើ និងសត្វព្រៃជាច្រើនប្រភេទ ដែលគ្រប់គ្រងដោយអាជ្ញាធរស្រុកលំផាត់។ បឹងយក្សាម៉ាយ ស្ថិតនៅក្នុឃុំសេដា ស្រុកលំផាត់ មានចម្ងាយប្រមាណ ៧២ គីឡូម៉ែត្រពីទីប្រជុំជនក្រុងបានលុង។

២. អូរធម្មជាតិ គ្រប់គ្រងដោយអាជ្ញាធរស្រុកបរកែវ ស្ថិតនៅឃុំកិះចុង ស្រុកបរកែវ មានចម្ងាយ ៣២ គីឡូម៉ែត្រ។ នៅអូរធម្មជាតិ នេះដែរ គឺសម្បូរដោយ ទឹកអូរ និងថ្មផ្ទាំងធំៗ។
៣. ទឹកធ្លាក់អូរយ៉ាណាយ ភ្ញៀវទេសចរអាចលេងកម្សាន្តនូវទឹកជ្រោះដ៏ស្រស់ស្អាត ក៏ដូចជាទស្សនាព្រៃឈើ នៅទីនោះ។ ទឹកធ្លាក់អូរយ៉ាណាយ មានទីតាំងស្ថិតនៅក្នុងឃុំម៉ាលិក ស្រុកអណ្ដូងមាស មានចម្ងាយប្រមាណ ៥៩គីឡូម៉ែត្រ និងគ្រប់គ្រងដោយអាជ្ញាធរស្រុកអណ្តូងមាស។
៤. កោះសាំង គ្រប់គ្រងដោយស្រុកអូរយ៉ាដាវ។ កោះសាំង មានទីតាំងស្ថិតនៅឃុំសេសាន ស្រុកអូរយ៉ាដាវ មានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ។ នៅទីនោះ មានទីកន្លែងឱ្យទស្សនា និងលេងកម្សាន្តដូចជា កោះទន្លេ វាលខ្សាច់លាយថ្មអាចម៍ផ្កាយធម្មជាតិ។
៥. កោះគ្រាំ គ្រប់គ្រងដោយស្រុកអូរយ៉ាដាវ ដែលមានទីតាំងស្ថិតនៅឃុំសេសាន ស្រុកអូរយ៉ាដាវ និងមានចម្ងាយប្រមាណ ៧០ គីឡូម៉ែត្រ។ នៅទីនោះមានកន្លងទស្សនាដូចជា កោះ ទន្លេ ព្រៃឈើ សត្វព្រៃ និងទឹកជ្រោះធម្មជាតិ ជាដើម។
៦. កោះកំប្រាច គ្រប់គ្រងដោយស្រុកវើនសៃ ស្ថិតនៅក្នុងឃុំកាចូន ស្រុកវើនសៃ ចម្ងាយប្រមាណជា ៤០ គីឡូម៉ែត្រ ដែលមានទីកន្លែងកន្សាន្តដូចជា កោះទន្លេ វាលខ្សាច់ និងថ្មធំៗជាដើម។
៧. ទំនប់អូរភ្លេង ស្ថិតនៅក្នុងស្រុកកូនមុំ មានចម្ងាយផ្លូវ ៣៤ គីឡូម៉ែត្រ។ ទំបន់អូរភ្លេង ត្រូវបានគ្រប់គ្រងដោយស្រុកកូនមុំ មានកន្លែងលេងកម្សាន្តដូចជា ទំបន់ទឹក និងការកែច្នៃ ផងដែរ។
៨. តំបន់សក្តានុពលអូរឡាឡៃ គ្រប់គ្រងដោយស្រុកវើនសៃ ដែលមានទីតាំងស្ថិតនៅស្រុកវើនសៃ មានចម្ងាយផ្លូវ ៤៥គីឡូម៉ែត្រ។ អូរឡាឡៃ មាន ណាម ង៉ាម ណាម ខ្លាង និងទឹកវឹល ផងដែរ សម្រាប់ទស្សនា និងលេងកម្សាន្ត។

បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី ក្នុងខេត្តរតនគីរីមានរមណីយដ្ឋានទេសចរណ៍សរុប ៣០កន្លែង ក្នុងនោះរមណីយដ្ឋានបែបធម្មជាតិមានចំនួន ២២កន្លែង រមណីយដ្ឋានបែបវប្បធម៌ មានចំនួន ០២កន្លែង និងរមណីយដ្ឋានបែបកែច្នៃមាន ០៦កន្លែង៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


