ព័ត៌មានជាតិ
ក្តៅៗ! ម្ចាស់គ្លីនិកមួយនៅអ្នកលឿង ឆ្លងជំងឺកូវីដ១៩
លោកចាន់ថា អភិបាលរងខេត្តព្រៃវែងបានឲ្យដឹងនៅមុននេះបន្តិចថាម្ចាស់គ្លីនិក អ៊ឹមសុទ្ធី ដែលមានទីតាំងនៅអ្នកលឿងនិងជាមន្ត្រីពេទ្យ នៅមន្ទីរពេទ្យបង្អែកអ្នកលឿងផង ត្រូវបានគេរកឃើញមានឆ្លងកូវីដ១៩។

លោកបានបន្តថាម្ចាស់គ្លីនិកនោះ មិនបានដឹងខ្លួនថាតើគាត់បានឆ្លងមេរោគនេះមកពីអ្នកណាមកនោះទេ។
លោកបានបន្តទៀតថា ជាវិធានការដំបូងអាជ្ញាធរខេត្តបានសម្រេចបិទគ្លីនិកនោះហើយ បានយកសំណាកក្រុមគ្រួសារ បុគ្គលិកនិងអ្នកជំងឺសម្រាក នៅក្នុងគ្លីនិកនោះប្រមាណ២០នាក់ទៅធ្វើតេស្ត។ ចំណែកមន្ទីរបង្អែកអ្នកលឿង ក៏បានបិទជាបណ្តោះអាសន្នដែរ ដើម្បីធ្វើការស្រាវជ្រាបន្តដោយសារគាត់ជាគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យបង្អែកនោះដែរ។
យ៉ាងណាក៏ដោយ លោកអភិបាលរងខេត្ត បានអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធជាមួយម្ចាស់គ្លីនិកឬគ្រូពេទ្យនេះ មកធ្វើតេស្តរកកូវីដ១៩ព្រោះថាគាត់បានទាក់ទងជាមួយអ្នកណាខ្លះនោះទេ។

ចំណែកលោកវេជ្ជបណ្ឌិត លីសុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលនិងជាប្រធាននាយដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ករណីគ្រូពេទ្យឆ្លងកូវីដ១៩ នៅអ្នកលឿងនេះ អាចឆ្លងពីជនជាតិវៀតណាម ដែលកន្លងមកមានជនជាតិវៀតណាម៩នាក់ បានត្រឡប់ទៅប្រទេសវៀតណាមវិញ ត្រូវបានគេរកឃើញមានវិជ្ជមានកូវីដ១៩។ លោកបានអំពាវនាវបន្ថែម ដល់អ្នកដែលបានទៅគ្លីនិកឬជួបគ្រូពេទ្យចាប់ពីថ្ងៃទី២៥កុម្ភៈរហូតដល់ថ្ងៃនេះ សូមទៅធ្វើសំណាកនៅតាមទីតាំងដែលកំណត់ដោយអាជ្ញាធរ។
ទន្ទឹមនឹងនេះ ក្នុងនាមជាអ្នកបច្ចេកទេសលោក បានផ្តល់យោបល់ឲ្យអាជ្ញាធរបិទជាបណ្តោះអាសន្ននូវកន្លែងកម្សន្តនានាទាំងអស់ផងដែរ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ លោកអភិបាលរងខេត្តព្រៃវែង បានគាំទ្រហើយបានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ធ្វើការគ្រប់គ្រងទីតាំងមួយចំនួននិងរក្សាការពារការចេញចូលគ្រប់ប្រភេទសំដៅគ្រប់គ្រងសុវត្តិភាព ក្នុងនោះមានមន្ទីរពេទ្យបង្អែកអ្នកលឿងនិងគ្លីនិករបស់អ៊ឹមសុទ្ធី ដែលមានឆ្លងជំងឺកូវីដ១៩នេះ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ អាជ្ញាធរខេត្តព្រៃវែង បិទគ្លីនិកមួយនៅអ្នកលឿង បន្ទាប់ពីមានផ្ទុះជំងឺកូវីដ១៩
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


