ព័ត៌មានជាតិ
ស្ថានីយបូមទឹកថ្មីបឹងទំពុន មានសមត្ថភាពបូមទឹកបាន ១២ ម៉ែត្រគូបក្នុង ១ វិនាទី
ស្ថានីយបូមទឹកថ្មី ដែលគ្រោងសាងសង់ថ្មីបន្ថែមនៅស្ថានីយបូមទឹកបឹងទំពុន មានសមត្ថភាពអាចបូមទឹកបានដល់ ១២ ម៉ែត្រគូបក្នុង ១វិនាទី។

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា គម្រោងសាងសង់ស្ថានីយបូមទឹកថ្មីបន្ថែម ជាគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ស្ថានីយបូមទឹកថ្មីបំពាក់ម៉ូទ័របូមទឹកខ្នាតធំមានទំហំអង្កត់ផ្ចឹត ១.៥ម៉ែត្រ ចំនួន ២ គ្រឿង ដែលមានសមត្ថភាពបូមទឹក ១២ ម៉ែត្រគូបក្នុង ១វិនាទី។
នៅពេលដាក់ឱ្យដំណើរការ ស្ថានីយបឹងទំពុននឹងមានសមត្ថភាពបូមទឹកសរុប ៤៥ ម៉ែត្រគូប ក្នុង ១ វិនាទី ដែលនឹងកាត់បន្ថយការលិចលង់ដោយទឹកភ្លៀងនៅភូមិសាស្ត្រខណ្ឌមានជ័យ ចំការមន ទួលគោក សែនសុខ និងពោធិ៍សែនជ័យ។

គួរជម្រាបថា ស្ថានីយបូមទឹកបឹងទំពុន ជាស្ថានីយបូមទឹកដែលធំជាងគេនៅក្នុងរាជធានីភ្នំពេញ ដោយបំពាក់ម៉ូទ័របូមទឹកច្រើនគ្រឿង ដែលមានសមត្ថភាពរំដោះទឹកបានជាច្រើនខណ្ឌក្នុងរាជធានីភ្នំពេញ៕

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


