ព័ត៌មានជាតិ
សម្តេចតេជោ បញ្ជាក់ស្ថានភាពសុខភាព ក្រោយវ៉ាក់សាំងការពារកូវីដ១៩ រួច
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាាចក្រកម្ពុជាតាមរយៈបណ្តាញសង្គមបានបញ្ជាក់ស្ថានភាពសុខភាពរបស់សម្តេច បន្ទាប់ពីបានចាក់វ៉ាក់សាំងកូរីដ១៩ កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២១។
សម្តេចបានសរសេរថា ” ជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! បន្ទាប់ពីការចាក់វ៉ាក់សាំងរយៈពេល៣ថ្ងៃកន្លងមក សុខភាពរបស់ខ្ញុំនៅរក្សាភាពធម្មតា គ្រាន់តែងងុយដេកបន្តិចនៅថ្ងៃទី១។ ខ្ញុំនៅតែបន្តធ្វើកិច្ចការជាធម្មតា មិនមានអ្វីរាំងស្ទះនោះទេ។សូមអរគុណចំពោះជនរួមជាតិដែលយកចិត្តទុកដាក់លើសុខភាពរបស់ខ្ញុំ”។

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Astra Zeneca នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹក ថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២១នេះ។
ប្រទេសកម្ពុជា បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងប្រឆាំង ជំងឺកូវីដ ១៩ លើកដំបូងកាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ ដែលជាវ៉ាក់សាំងស៊ីណូហ្វាមជំនួយរបស់រដ្ឋាភិបាលចិន។
ប្រមុខរដ្ឋាភិបាល ក៏បានជ្រើសរើសថ្ងៃ ៤ មីនា បើកយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសលើពលរដ្ឋគ្រប់វ័យ។ រដ្ឋាភិបាលផ្តល់អាទិភាពខេត្តចំនួន ៣ខេត្ត ដែលកំពុងប្រឈមនឹងហានិភ័យខ្ពស់ នោះគឺ រាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ដើម្បីទទួលបានវ៉ាក់សាំង AstraZeneca ដែលកម្ពុជាទើបទទួលបានពីគម្រោងកូវ៉ាករបស់អង្គការសុខភាពពិភពលោក៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


