ព័ត៌មានជាតិ
៨ ខែ ឆ្នាំនេះ អគ្គិភ័យបណ្ដាលឱ្យមនុស្សស្លាប់-របួស ៦០ នាក់ បំផ្លាញផ្ទះជាង ៦០០ ខ្នង
នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៤ នេះ គ្រោះអគ្គិភ័យបានកើតឡើងជាង ៦០០ លើក នៅទូទាំងប្រទេស បណ្តាលឱ្យមនុស្សស្លាប់ និងរបួស ៦០ នាក់ បំផ្លាញផ្ទះសំបែងជាង ៦០០ ខ្នង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៦ កញ្ញា នេះថា ចាប់ពីខែមករា រហូតដល់ ខែសីហា ឆ្នាំ ២០២៤ គ្រោះអគ្គិភ័យបានកើតឡើងចំនួន ៦០២ លើក នៅទូទាំងប្រទេស បណ្តាលឱ្យឆេះផ្ទះចំនួន ៦២៤ ខ្នង តូបផ្សារ ១២០ តូប ឃ្លាំងទំនិញចំនួន ១៦ កន្លែង រោងចក្រសិប្បកម្មចំនួន ២០ កន្លែង អគាររដ្ឋបាល ១៦ កន្លែង បង្កឱ្យស្លាប់មនុស្សចំនួន ២៤ នាក់ និងរបួសចំនួន ២៧ នាក់។
លោកបានបន្តថា ក្នុងចំណោមអ្នកស្លាប់ និងបួស ៦០ នាក់ ក្នុងនោះនៅរាជធានីភ្នំពេញច្រើនជាងគេ ដោយមានអគ្គិភ័យកើតឡើងចំនួន ១០២ លើក បណ្តាលឱ្យឆេះផ្ទះចំនួន ១២៤ ខ្នង តូបផ្សារចំនួន ២០ តូប ឃ្លាំងទំនិញចំនួន ៦ រោងចក្រសិប្បកម្មចំនួន ៣ កន្លែង ស្លាប់មនុស្សចំនួន ៣ នាក់ និងរបួសចំនួន ១០ នាក់។ ក្រៅពីនេះនៅខេត្តកណ្តាលស្លាប់ ១ នាក់ ខេត្តតាកែវស្លាប់ ១ នាក់ ខេត្តស្វាយរៀងស្លាប់ ២ នាក់ ក្រចេះស្លាប់ ១ នាក់ ខេត្តកំពង់ធំស្លាប់ ១ នាក់ កំពង់ឆ្នាំងស្លាប់ ១ នាក់ បាត់ដំបងស្លាប់ ១ នាក់ សៀមរាបស្លាប់ ៣ នាក់ និងខេត្តព្រះសីហនុស្លាប់ ១ នាក់។

លោកបានបន្តទៀតថា តួលេខនេះបើធៀបទៅនឹងរយៈពេល ៨ ខែ ដូចគ្នា ឆ្នាំ ២០២៣ កន្លងទៅឃើញថា មានការកើនឡើងគួរឱ្យគត់សម្គាល់ ដោយ ៨ ខែ ឆ្នាំមុន គ្រោះអគ្គិភ័យបានកើតឡើងចំនួន ៤៣២ លើក នៅទូទាំងប្រទេស បណ្តាលឱ្យឆេះផ្ទះចំនួន ៤៦១ ខ្នង តូបផ្សារ ៧៥ តូប សាលារៀន ១ ខ្នង ឃ្លាំងទំនិញចំនួន ៨ កន្លែង រោងចក្រសិប្បកម្មចំនួន ៩ កន្លែង អគាររដ្ឋបាល ១១ កន្លែង បង្កឱ្យស្លាប់មនុស្សចំនួន ២៤ នាក់ និងរបួសចំនួន ២៧ នាក់។
បើតាម លោកឧត្ដមសេនីយ៍ឯក នេត វាន់ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្លាប់បានបញ្ជាក់ឱ្យដឹងថា ដើមចមនាំឱ្យមានគ្រោះអគ្គិភ័យកើតឡើង បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីចំនួន ៤១,៥៥ ភាគរយ ប្រើប្រាស់ភ្លើងចំនួន ៣៨,២៤ ភាគរយ និងក្ដាប់មិនបានចំនួន ២០,២១ ភាគរយ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


