ព័ត៌មានជាតិ
គ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដមហ៊ុន ម៉ានី ប្រមាណជិត៣០០នាក់ ចុះពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃក្នុងស្រុកកោះសូទិន
កំពង់ចាម ៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត កំពង់ចាម និង លោក ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកោះសូទិន អញ្ជើញជា គណៈអធិបតីក្នុងពិធីពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅឃុំកោះសូទិន ក្រោមការចាត់ តាំងរបស់ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម។

ក្រោមកិច្ចសហការរបស់ក្រុមការងារ និងសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធ យុវជនកម្ពុជា (ស.គ.ស.ស.យ.ក) គ្រូពេទ្យស្ម័គ្រចិត្ត របស់ ឯកឧត្តម ហ៊ុន ម៉ានី សរុបចំនួន ២៧០នាក់ ដឹកនាំដោយ លោកបណ្ឌិត ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានចុះទៅពិនិត្យ និង ព្យាបាលជំងឺ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅឃុំកោះសូទិនដោយឥតគិតថ្លៃ សរុបបានចំនួន ៤៥៦៨អង្គ/នាក់ នៅក្នុងបរិវេណវិទ្យាល័យកោះសូទិន។

ក្នុងកម្មវិធី លោកហែម សុវត្ថិ បានថ្លែងថា ក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក សុទ្ធសឹងតែជា វេជ្ជបណ្ឌិតជំនាញ ភាគច្រើនបានបញ្ចប់ការសិក្សានៅក្រៅប្រទេស និងមានបទពិសោធន៍ជាច្រើនឆ្នាំ នៅ តាមមន្ទីរពេទ្យធំៗនារាជធានីភ្នំពេញ បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នាពេលនេះ គឺជា ស្មារតីមនុស្សធម៌ ស្តែងចេញពី សេចក្តីស្រឡាញ់ ដោយមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការ នយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការគិតគូរ និងយកចិត្តទុកដាក់ពីសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ។

បន្ថែមពីនេះ លោកបានបន្ថែមថា នឹងខិតខំព្យាយាមបង្កើតកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃឱ្យ បានយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ព្រមទាំងបានលើកឡើងពីផលប្រយោជន៍នៃគម្រោងព្រែកជីកហ្វូណន តេជោ និងរំលឹកប្រជាពលរដ្ឋស្វែងយល់ឱ្យច្បាស់ពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា- ឡាវ-វៀតណាម (CLV-DTA) ដោយបានបញ្ជាក់ថា “សូមបងប្អូនកុំចាញ់បោកការញុះញង់ អូសទាញ របស់ពួកបំពុលសង្គម ដែលអាចនាំទៅរកបដិវត្តន៍ពណ៌ បំផ្លាញនូវសន្តិភាព ពួកបំពុលសង្គមនោះ គឺតែង តែធ្វើសត្រូវជាមួយសន្តិភាព ចំណែកពួកយើង ដែលជាប្រជាជនទូទៅ តែងតែជួយថែរក្សា និងការពារសន្តិភាព ឱ្យខានតែបាន”។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការចុះពិនិត្យ និងព្យាបាលជំងឺ នាពេលនេះ គឺ ដើម្បីលើកម្ពស់កម្រិតសុខភាព ជូនបងប្អូនប្រពលរដ្ឋ ដែលជាផ្នែកមួយបានចូលរួមចំណែកកាត់បន្ថយ ភាពក្រីក្រ ពីព្រោះថា បើយើងមានជំងឺឈឺស្កាត់ យើងត្រូវទៅកាន់ពេទ្យឯកជន និងត្រូវការចំណាយបង់ ប្រាក់ផ្ទាល់ខ្លួន ប៉ុន្តែកម្មវិធីនាថ្ងៃនេះ គឺពុំមានការបង់ថ្លៃសេវាព្យាបាលឡើយ។ លោក បានលើកឡើង ដែរថា ស្របពេលប្រទេសជាតិយើងមានសុខសន្តិភាព និងការអភិវឌ្ឍរីកចំរើន បច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរ និងលើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។

យ៉ាងណាមិញ ទន្ទឹម នឹងការ កសាងសមិទ្ធផល នៃផ្នែកហេដ្ឋារចនាសម្ព័ន្ធ រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ខ្ពស់ ផង ដែរ អំពីសុខភាព របស់បងប្អូនប្រជាពលរដ្ឋទូទៅ ពីព្រោះថា ដើម្បី ជីវិតរស់នៅបានយឺនយូរ ចាំបាច់ណាស់ មនុស្សម្នាក់ៗ ត្រូវតែមានសុខភាពទាំងផ្លូវកាយ និងសុខភាពទាំងផ្លូវចិត្ត។

ទន្ទឹមនេះដែរ លោកបណ្ឌិត ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសនេះថា សេវាពិនិត្យជំងឺដែលផ្តល់ជូនរួមមានជំងឺទូទៅ ជំងឺកុមារ ជំងឺមនុស្សចាស់ជំងឺសរសៃឈាម និងបេះដូង ជំងឺសន្លាក់ និងវះកាត់តូច ជំងឺភ្នែក ជំងឺច្រមុះ ត្រចៀក បំពង់ក ជំងឺមាត់ធ្មេញជំងឺសើស្បែក និងកាមរោគ ជំងឺផ្លូវចិត្ត ជំងឺតម្រងនោម រោគស្ត្រី និងពិនិត្យផ្ទៃពោះ អេកូសាស្ត្រ មន្ទីរពិសោធន៍ចល័ត និងអប់រំសុខភាពសាធារណ:ដល់បងប្អូនប្រជាពលរដ្ឋផងដែរ៕










-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


