ព័ត៌មានជាតិ
ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរទិវាសន្តិភាព នៅកម្ពុជា នឹងរៀបចំឡើងនៅថ្ងៃទី ២៩ ធ្នូ មានអ្នកចូលរួមជាង ៤ ម៉ឺននាក់
ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា (២៩ ធ្នូ ១៩៩៨) នឹងរៀបចំឡើងនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៤ ខាងមុខនេះ នៅពហុកីឡដ្ឋានមរតកតេជោ ដោយមានអ្នកចូលរួមប្រមាណជាង ៤ ម៉ឺននាក់។

នេះបើតាមការបង្ហាញឲ្យដឹងក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់ខាងលើ នាព្រឹក ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤ នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ,លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ, លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងតំណាងក្រសួងអប់រំ យុវជន និងកីឡា។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា នឹងរៀបចំឡើងនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៤ ខាងមុខនេះ នៅពហុកីឡដ្ឋានមរតកតេជោ ដែលមានទីតាំងនៅលើវិថីឈ្នះឈ្នះ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ដោយមានអ្នកចូលរួមប្រមាណជាង ៤ ម៉ឺននាក់។

លោកបន្តថា ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីរំលឹកខួបសន្តិភាព ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨។ សម្រាប់អាជ្ញាធររាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍នេះ ក្រៅពីត្រៀមរៀបចំរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ហើយ យើងនឹងត្រៀមរៀបចំការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជាមួយតុបតែង រៀបចំបដា រៀបចំតន្ត្រីជាដើម សំដៅធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះដំណើរទៅដោយរលូន និងជោគជ័យ។
លោកសន្តិបណ្ឌិត នេត សាវឿន ក៏បានមានប្រសាសន៍លើកឡើងផងដែរថា ព្រឹត្តិការណ៍បាល់ទាត់ នេះ អ្វីដែលសំខាន់នោះ គឺកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងពិធី។ យើងពិតជាបានដឹងហើយថា កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៤ កន្លងមកនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញជាមួយកងកម្លាំងមានសមត្ថកិច្ចរបស់យើងបានបំពេញការងារបានយ៉ាងល្អ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ដោយបានធ្វើឲ្យពួកជ្រុលនិយម ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ទទួលបរាជ័យ។ ប៉ុន្តែយើងត្រូវដឹងថា ពួកអគតិ ជ្រុលនិយមទាំងនេះ នៅតែចិញ្ចឹមចិត្ត បង្កអសន្តិសុខនៅក្នុងសង្គមដដែរ ដែលទាមទារឲ្យកម្លាំងរបស់យើងមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់នេះ។

លោកសន្តិបណ្ឌិត នេត សាវឿន បានបន្តទៀតថា ព្រឹត្តិការណ៍បាល់ទាត់នៅថ្ងៃទី ២៩ ធ្នូ នេះ នឹងមានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា ស្ថាប័នព្រឹទ្ធសភា ស្ថាប័នរដ្ឋសភា មន្ត្រីរាជការ ភ្ញៀវជាតិ អន្តរជាតិ យុវជន មហាជន ចូលរួមប្រមាណជាង ៤ ម៉ឺននាក់។ ដូច្នេះអ្វីដែលយើងត្រូវអនុវត្តគឺកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដែលទៅចូលរួម៕
អត្ថបទ ៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


