Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ បដិសេធខ្លឹមសារព័ត៌មាន​មួយ ផ្សាយខុសពីប្រសាសន៍សម្តេច

បានផុស

នៅ

អ្នកនាំពាក្យក្រសួងសុខាភិបាល លោក ស្រី ឱ វណ្ណឌីន បានថ្លែងច្រានចោល នូវការចុះផ្សាយរបស់សារព័ត៌មាន មួយ ដែលបានចុះផ្សាយខុសពីប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលឡើងចំណងជើងថា ” ពលករត្រឡប់មកពីថៃ ដែលគ្មានអាការសង្ស័យកូវីដ១៩ ត្រូវបានលើកលែងការធ្វើចត្តាឡីស័ក“។

លោក ស្រី ឱ វណ្ណឌីន ចាត់ទុកការចេញផ្សាយនេះ គឺខុស ទៅនឹងខ្លឹមសារដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ ដាក់ឲ្យអនុវត្ត។

លោក ជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា “សុំកុំសរសេរខុស​ និងផ្សាយព័ត៍មានខុស​ ពីបទបញ្ជាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី​។ សុំធ្វេីការកែតម្រូវជាបន្ទាន់ផងណា​ និងកុំបន្តចែកចាយ​ ដែលនាំឲ្យមានការភ័ន្តច្រឡំកាន់តែច្រេីនឡេីង”។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ៧ ខែមីនា បានសម្រេចអនុញ្ញាតឲ្យពលករខ្មែរ ដែលឆ្លងដែនមកពីប្រទេសថៃ អាចផ្លាស់កន្លែងធ្វើចត្តាឡីស័កពីខេត្តជាប់ព្រំដែន មកធ្វើចត្តាឡីស័កនៅក្នុងខេត្ត ឬស្រុកកំណើតរបស់ខ្លួន សម្រាប់ពលករដែលគ្មានអាការធ្ងន់ធ្ងរ ពោលគឺមិនបានលើកលែងការធ្វើចត្តាឡីស័កនោះឡើយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម