Connect with us

ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសាររំលែកទុក្ខជូននាយករដ្ឋមន្រ្តីវៀតណាម គ្រាប្រទេសរងឥទ្ធិពលខ្យល់ព្យុះ

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន ឯកឧត្តម ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចំពោះសោដនាកម្មបង្កឡើងដោយព្យុះទីហ្វុង យ៉ាកជី(Yagi) ដែលបានវាយប្រហារនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារលិខិតរំលែកទុក្ខចុះថ្ងៃ នៅថ្ងៃទី១១ ខែកកញ្ញា ឆ្នាំ ២០២៤ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា៖« ខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំ អំពីការបាត់បង់ជីវិត និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ បណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងដំណាំ ដោយសារព្យុះយ៉ាកជី ដែលបានបំផ្លាញបណ្តាខេត្តនៅភាគខាងជើងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤»។

ក្នុងនាមប្រទេសកម្ពុជា និងប្រជាជនខ្មែរ សម្តេចធិបតី ហ៊ុន ម៉ាណែត សូមចូលរួមរំលែកមរណៈទុក្ខ និងសម្ដែងការសោកស្ដាយដ៏ជ្រាលជ្រៅ ចំពោះឯកឧត្តម រដ្ឋាភិបាល និងប្រជាជនសាធារណរដ្ឋសង្គមនិយមវៀតណាម ជាពិសេសគ្រួសារដែលបានបាត់បង់នៅពេលដ៏លំបាកនេះ។

តាមរយៈសារលិខិតនេះ សម្តេចធិបតី ជឿជាក់ថា ក្រោមការដឹកនាំដ៏អស្ចារ្យរបស់នាយករដ្ឋមន្រ្តីវៀតណាម ប្រជាជនវៀតណាមដែលមានភាពមាំមួន នឹងអាចឆ្លើយតបនឹងគ្រោះធម្មជាតិនេះបានជោគជ័យ។

គួរជម្រាបថា ឥទ្ធិពលខ្យល់ព្យុះ យ៉ាកជី (Yagi) បានបង្កឱ្យមានការបាក់ដី និងទឹកជំនន់ធ្ងន់ធ្ងរ ព្រមទាំងបានបំផ្លិចបំផ្លាញនៅតំបន់ភាគខាងជើងនៃប្រទេសវៀតណាម ដែលបណ្តាលឱ្យមានមនុស្សស្លាប់ជិត ២០០នាក់ អ្នកបាត់ខ្លួនប្រហែល ១២៥នាក់ អ្នករបួស ៨០០នាក់ ខូចខាតផ្ទះចំនួន ១៣០.២៦៨ខ្នង និងផ្ទះដែលជន់លិចចំនួន ៥៧.៨៥៧ខ្នង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម