ព័ត៌មានជាតិ
ផ្ទះពលរដ្ឋ៣ខ្នងហើយក្នុងឃុំកោះសូទិន ត្រូវរុះរើដោយរងការគំរាមគំហែងពីជំនន់ទឹកទន្លេមេគង្គ
កំពង់ចាម ៖ អាជ្ញាធរស្រុកកោះសូទិន បន្តចុះជួយសង្គ្រោះ និងអន្តរាគមន៍ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួនពីរខ្នងទៀត នៅឃុំកោះសូទិន ដោយមានផ្ទះប្រមាណជាង៤គ្រួសារទៀតត្រូវប្រឈមការបាក់ស្រុតច្រាំងទន្លេ ខណៈទឹកទន្លេមេគង្គបន្តហក់ឡើងទៀត។

លោក យី វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃនេះ ទឹកទន្លេមេគង្គបានហក់ឡើងជាគំហុក បណ្តាលឲ្យផ្លូវបេតុងមួយចំនួន ត្រូវជន់លិចហើយប្រជាពលរដ្ឋធ្វើដំណើរតាមទូកចម្លង ឬសាឡាងជំនួសវិញ និងដោយឡែកនៅឃុំកោះសូទន មានផ្ទះសម្បែងរបស់ប្រជាពលរដ្ឋត្រូវប្រឈមការបាក់ស្រុតច្រាំងទន្លេ។ លោកអភិបាលស្រុកកោះសូទិន បន្តទៀតថា ក្រោយពីមានស្នើសុំនិងដូចមានការរាយការណ៍ពីអាជ្ញាធរមូលដ្ឋានមកគណៈបញ្ជាឯកភាពស្រុកបានសហការជាមួយកងកម្លាំងនគរបាលស្រុក ប្រជាការពារ និងប្រជាពលរដ្ឋ បានធ្វើជួយរុះរើផ្ទះដែលប្រឈមរងការបាក់ស្រុតត្រូវជំលៀសទៅរកទីសុវត្ថិភាពជំនួសវិញ។

ទន្ទឹមនឹងនេះដែរ លោក យី វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន បានបញ្ជាក់ទៀតថា ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋដែលត្រូវបានអាជ្ញាធរក៍កងកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍និងរុះរើនោះ គិតមកដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ មានបីខ្នងផ្ទះហើយ ត្រូវបន្តរៀបចំត្រៀមរុះរើបន្ថែមទៀត ក្នុងភូមិទី៩ ភូមិទី១២ នៃឃុំកោះសូទិន។

ជាមួយគ្នានេះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនិងជាគណៈបញ្ជាឯកភាពខេត្ត ក៏ណែនាំឲ្យអាជ្ញាធរមូលដ្ឋានទាំងអស់ឲ្យយកចិត្តទុកដាក់តាមដានពីស្ថានភាពទឹកជំនន់ ដែលអាចបង្កឲ្យជន់លិចលំនៅឋានរបស់ពលរដ្ឋ និងត្រៀមរៀបចំទីទួលសុវត្ថិភាពជូនពួកគាត់ ជាពិសេសនោះរដ្ឋបាលខេត្ត ក៏បានឱ្យក្រុមគ្រូពេទ្យត្រៀមថ្នាំសង្កូវ ក៏ដូចផ្សព្វផ្សាយ ណែនាំបន្ថែមឲ្យបងប្អូនប្រជាពលរដ្ឋដែលប្រឈមរងគ្រោះដោយទឹកជំនន់ជន់ត្រូវបង្កើនការយកចិត្តទុកដាក់មើលថែរទាំកូនចៅតូចៗប្រយ័ត្នលង់ទឹក និងថែរទាំសុខភាព អនាម័យខ្លួនប្រាណជាប្រចាំ ដើម្បីជៀសឆ្ងាយពីការឆ្លងទាំងឡាយ៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ




-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


