ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីប៉ាឡេស្ទីន សុំឲ្យអន្តរជាតិបញ្ឈប់ការផ្ដល់សព្វាវុធទៅឲ្យអ៊ីស្រាអែល
ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmud Abbas បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ចំពោះសហគមន៍អន្តរជាតិឲ្យ បញ្ឈប់ការបញ្ជូនអាវុធទៅឲ្យប្រទេសអ៊ីស្រាអែល ដើម្បីបញ្ចប់ការបង្ហូរឈាមនៅតំបន់ West Bank និងតំបន់ហ្គាហ្សា ដោយក្នុងន័យសំដៅចំៗទៅលើសហរដ្ឋអាមេរិក។

លោក Abbas បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននៅតែបន្តផ្តល់ការគាំទ្រការទូត និងសព្វាវុធដល់អ៊ីស្រាអែល សម្រាប់សង្គ្រាមរបស់ខ្លួននៅហ្គាហ្សា បើទោះបីជាចំនួនអ្នកស្លាប់កើនឡើងដល់ ៤១ ៥៣៤នាក់នៅទីនោះក៏ដោយ។
នៅក្នុងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ លោក Abbas បាននិយាយថា៖ «បញ្ឈប់ឧក្រិដ្ឋកម្មនេះ បញ្ឈប់វាឥឡូវនេះ បញ្ឈប់ការសម្លាប់កុមារ និងស្ត្រី។ បញ្ឈប់ការប្រល័យពូជសាសន៍ បញ្ឈប់ការបញ្ជូនអាវុធទៅឲ្យអ៊ីស្រាអែល។ ភាពឆ្កួតលីលានេះមិនអាចបន្តទៀតទេ។ ពិភពលោកទាំងមូលទទួលខុសត្រូវចំពោះអ្វីដែលកំពុងកើតឡើងចំពោះប្រជាជនរបស់យើងនៅហ្គាហ្សា និងតំបន់ West Bank»។
ភាគច្រើននៃប្រជាជនចំនួន២,៤លាននាក់នៅតំបន់ហ្គាហ្សាស្ទ្រីប ត្រូវបានផ្លាស់ទីលំនៅយ៉ាងហោចណាស់ម្តងដោយសារសង្រ្គាម ដែលបង្កឡើងដោយការវាយប្រហារថ្ងៃទី៧ខែតុលារបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសលើអ៊ីស្រាអែល។
ប្រធានាធិបតីប៉ាឡេស្ទីន បានសង្កត់ធ្ងន់ថា អាមេរិកនៅតែបន្តបញ្ជូនសព្វាវុធឲ្យអ៊ីស្រាអែល ដែលសព្វាវុធទាំងនោះត្រូវបានប្រើប្រាស់ដើម្បីសម្លាប់ជនស៊ីវិលអស់រាប់ម៉ឺននាក់ ដោយក្នុងនោះមានទាំងកុមារ និងស្ត្រី។ លោក Abbas ថា៖ «នេះបានជំរុញឲ្យអ៊ីស្រាអែលបន្តការឈ្លានពាន …ហើយអ៊ីស្រាអែល មិនសមស្ថិតនៅក្នុងអង្គការសហប្រជាជាតិទេ»។
សូមបញ្ជក់ថា អាមេរិកគឺជាសម្ព័ន្ធមិត្ត និងជាអ្នកគាំទ្រដ៏ជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល ដែលផ្គត់ផ្គង់នូវជំនួយ និងសម្ភារៈយោធាតម្លៃរាប់ពាន់លានដុល្លារ៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


