ព័ត៌មានជាតិ
ទំនងបែកថ្នាំកូនប្រុសដុតផ្ទះឪពុកម្តាយឆេះខ្ទេច
តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ នៅវេលាម៉ោង១៣:៥០នាទីនៅចំណុចក្រុមទី១២ ភូមិស្ពានឃុំបន្សាយត្រែង ស្រុកថ្មគោលមានករណីអគ្គីភ័យមួយកើតឡើងបណ្តាលឱ្យឆេះផ្ទះ១ខ្នងរួមនិងសម្ភារៈមួយចំនួនឆេះគ្មានសល់។
ម្ចាស់ផ្ទះរងគ្រោះមានឈ្នោះ យ៉ែម សុវ៉ាន់ ភេទប្រុសអាយុ៥៦ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

ប្រភពខាងលើបន្តថា ការខូចខាតរួមមាន ផ្ទះតម្កល់ទំហំ៦ម៉ែត្រគុណ៧ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសីជញ្ជាំងក្តារ១ខ្នង និងសម្ភារៈក្នុងផ្ទះទាំងស្រុងសរុបទំហំនៃការខូចខាតអស់ថវិកាប្រហែល១០.០០០.០០០រៀល មិនមានរងរបួសដល់មនុស្សឡើយ។
ប្រភពខាងលើបន្តថា មូលហេតុនៃការឆេះផ្ទះខាងលើបង្កដោយឈ្មោះ ឌុល រដ្ឋា ហៅ(ខ្វែវ)ភេទប្រុសអាយុ៣៣ឆ្នាំទីលំនៅកន្លែងកើតហេតុខាងលើត្រូវជាកូនម្ចាស់ផ្ទះ(មុខសញ្ញាបែកថ្នាំ)បានដុតបំផ្លាញ់ផ្ទះខ្លួនឯង។

សមត្ថកិច្ចបញ្ជាក់ផងដែរថា ក្នុងករណីខាងលើនេះសមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គិភ័យទេដោយមូលហេតុផ្ទះឆេះអស់ទើបបានទទួលព័ត៌មាន៕
អត្ថបទ ៖ សៅ សារិទ្ធ


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


