Connect with us

ព័ត៌មានជាតិ

កំពុង​ដេកលក់​លើ​អង្រឹង ត្រូវ​ជន​មិន​ស្គាល់មុខបាញ់​១​គ្រាប់ធ្លុះ​កំភួន​ដៃ​​

បានផុស

នៅ

បុរស​កម្មករសំណង់​ម្នាក់ ខណៈពេល​កំពុង​ដេក​លង់លក់​លើ​អង្រឹង​សុខៗ ស្រាប់​តែត្រូវ​ជន​មិន​ស្គាល់​មុខ​លប​បាញ់​១​គ្រាប់​បណ្តាល​ឲ្យ​របួស​ធ្លុះ​កំភួន​ដៃស្តាំ​ធ្លាយ​ទៅ​ត្រូវ​បញ្ឆិត​លើ​ក្បាល​១​កន្លែង​ដេរ​៥​ថ្នេរ​។​

ករណី​ប៉ុនប៉ង​មនុស្សឃាត​នេះ បាន​កើតមានឡើង​នៅ​ម៉ោង​១៩​និង​៣០​នាទី ថ្ងៃទី​០៩ ខែ​មិនា ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​ក្រុមហ៊ុន ហ្វា​ង​ឆឹង​(​សមុទ្រ​ចិន​)ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះ​សីហនុ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ​មានឈ្មោះ ជាវ ញ៉ុ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករសំណង់ ទីកន្លែង​កំណើត​ភូមិ​ជម្ពូ​វ័​ន្ត ឃុំ​ឈើទាល ស្រុក​ជុំ​គី​រី ខេត្តកំពត​។​

ក្រោយ​កើតហេតុ​ជនរងគ្រោះ​ក៏​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​គិលានដ្ឋាន​មិត្តភាព​កងទ័ពជើងទឹក មូលដ្ឋាន​សមុទ្រ​រាម​។​

បច្ចុប្បន្ន កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់ កំពុង​ស្រាវជ្រាវ​រក​ជនសង្ស័យ ដើម្បីយក​មក​ផ្ដន្ទាទោសតាមផ្លូវច្បាប់​៕

អត្ថបទ ៖ ស៊ុយ ចាន់​ធា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម