Connect with us

ព័ត៌មានជាតិ

អគារថ្មីស្នងការក្រុងភ្នំពេញកម្ពស់៩ជាន់សាងសង់បាន៧០ភាគរយហើយ

បានផុស

នៅ

អគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមានកម្ពស់៩ជាន់ដែលមានទីតាំងស្ថិតនៅលើទីតាំងចាស់ក្នុងខណ្ឌឫស្សីកែវនោះសាងសង់បានប្រមាណ៧០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ «អគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនេះមានទំហំ​៤០​ម៉ែត្រគុណនិង៥០ម៉ែត្រ​ និងកម្ពស់​៩ជាន់ សាង់សង់រួចប្រហែលជា​៧០ភាគរយហើយ​ នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗ​ខាងមុខនេះ​។»

លោកវរសេនីយ៍ឯកបានបន្តថា តាមផែនការបើមិនមានបញ្ហាការនាំចូលសម្ភារៈទេ អគារនេះគ្រោងនឹងសាងសង់ឲ្យចប់រួចរាល់នៅចុងឆ្នាំ២០២១នេះ ឬអាចនៅដើមឆ្នាំ២០២២ខាងមុខ ព្រោះថាបច្ចុប្បន្ននេះនៅសល់តែការរៀបចំបន្ទប់ខាងក្នុងនិងការតុបតែងប៉ុណ្ណោះ។

អគារថ្មីនេះមានបំពាក់ដោយសម្ភារ: និងបច្ចេកវិទ្យាទំនើបដូចជាបំពាក់កញ្ចក់ ឧបករណ៍ត្រួតពិនិត្យ កាមេរ៉ាស្មាតតិចណូឡូជីងាយស្រួលក្នុងការគ្រប់គ្រងចរាចរណ៍នៅក្នុងក្រុង ជាពិសេសអមដោយការរៀបចំសួនច្បារ និងដាំដើមឈើជាច្រើនផងដែរ។

គួរបញ្ជាក់ថា អគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនេះបានរៀបចំពិធីបុកគ្រឹះដំណើរការសាងសង់នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម