Connect with us

ព័ត៌មានជាតិ

បង្ក្រាបទីតាំងខារ៉ាអូខេ អាត់ ជួងឃាត់ខ្លួនមនុស្ស ៣៩ ព្រោះផ្គើននិងបម្រាម

បានផុស

នៅ

កម្លាំងចម្រុះនៃសាលារាជធានីភ្នំពេញបានចុះបង្ក្រាបទីតាំងបើកខារ៉ាអូខេមួយកន្លែងយីហោ អាត់ ជួង ស្ថិតនៅផ្លូវវេង ស្រេង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលផ្គើននិងបម្រាមមិនអនុញ្ញាតឲ្យជួបជុំគ្នាក្នុងពេលដែលជំងឺកូវីដ១៩កំពុងតែឆ្លងដល់សហគមន៍រាល់ថ្ងៃនេះ។
លោក អ៊ុ ហឿង ចៅសង្កាត់ស្ទឹងមានជ័យទី៣បានប្រាប់ថាការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១រំលងអាធ្រាត្រ​ឈានចូលថ្ងៃទី១១ខែមីនា ដោយបានឃាត់ខ្លួនមនុស្សចំនួន៣៩នាក់ ក្នុងនោះមានភ្ញៀវចំនួន ១១ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកចៅសង្កាត់បានបញ្ជាក់ថាអ្នកដែលត្រូវឃាត់ខ្លួនបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងអស់ដោយពុំមានលើកលែងឡើយ។
បើតាមលោកចៅសង្កាត់ ករណីបង្ក្រាបទីតាំងបើកអាជីវកម្មខាងលើហើយនឹងឈានទៅដល់បិទអាជីវកម្ម អាត់ ជួង នេះយោងតាមបញ្ជាពី លោក ឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ៕

អត្ថបទ៖នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម