Connect with us

ព័ត៌មានជាតិ

សហគ្រាសក្នុងស្រុកមួយ ផ្គត់ផ្គង់​សេវាទឹកស្អាត​បាន ​២៧ ​ភូមិ នៅ​ស្រុកកំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង

បានផុស

នៅ

ក្រុមហ៊ុន ប្ញទ្ធីរ័ត្ន វ៉តធឺ អ៊ិនវេសមិន គឺ​សហគ្រាស​វិនិយោគក្នុងស្រុក កំពុង​តែ​ចូលរួមជាមួយ​រដ្ឋាភិបាល​ក្នុងការផ្គត់ផ្គង់​សេវា​ទឹកស្អាត​​នៅ​តាមតំបន់ជនបទ​។

សហគ្រាស​ដែលវិនិយោគ​ក្នុងស្រុកនេះ កំពុងផ្តល់សេវាទឹកស្អាតដល់ប្រជាពលរដ្ឋប្រមាណ ១.៤០០ គ្រួសារ ក្នុង ២៧ ភូមិនៃស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះទស្សនកិច្ចស្ថានីយទឹកស្អាតរបស់ក្រុមហ៊ុន ប្ញទ្ធីរ័ត្ន វ៉តធឺ អ៊ិនវេសមិន ក្នុងខេត្តកំពង់ឆ្នាំង និងបានឧបត្ថម្ភនាឡិកាទឹកចំនួន​២០០ គ្រឿងដល់គ្រួសារដែលកំពុងជួបការខ្វះខាត។

បើតាម​អ្នកគ្រប់គ្រង​សហគ្រាស​ ក្រុមហ៊ុន ប្ញទ្ធីរ័ត្ន វ៉តធឺ អ៊ិនវេសមិន បាន​គូស​បញ្ជាក់ថា ដោយសារស្ថានភាពខ្វះខាត ពលរដ្ឋមួយចំនួននៅមិនទាន់បានភ្ជាប់បណ្តាញទឹកស្អាតនៅឡើយ។ ការឧបត្ថម្ភ​នាឡិកាទឹកនេះ ​នឹង​ផ្តល់​លទ្ធភាព​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន ២០០ គ្រួសារ​បន្ថែម​ទៀតអាចភ្ជាប់បណ្តាញ​​ទឹក​ស្អាតរបស់ក្រុមហ៊ុន។

នៅក្នុងពិធីប្រគល់ជានិមិត្តរូប លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានជួបសំណេះសំណាល និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ដោយប្រើប្រាស់ទឹកស្អាត ផលិតនិងកែច្នៃម្ហូបអាហារដោយប្រើប្រាស់ទឹកស្អាត ចូលរួមថែរក្សាហេថារចនាសម្ព័ន្ធទឹកស្អាត និងរាយការណ៍ពីការលេចធ្លាយនានា ដើម្បីកាត់បន្ថយការបាត់បង់ទឹក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម