Connect with us

ព័ត៌មានជាតិ

គណៈកម្មការផ្សារអូរឫស្សីពង្រឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍

បានផុស

នៅ

ក្រោយពីមានការផ្ទុះឡើងជាថ្មីនូវជំងឺកូវីដ-១៩ ក្នុងសហគមន៍ គណៈកម្មការផ្សារអូរឬស្សីបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន យ៉ាងម៉ឺងម៉ាត់បំផុត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានគណៈកម្មការផ្សារអូរឬស្សី លោក ហ៊ត វ៉ាន់ធី ដែលបានចុះណែនាំ និងចែកម៉ាសជូនប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារអូឬស្សី នៅព្រឹកថ្ងៃទី១១មីនានេះ មានប្រសាសន៍ថា៖ «ដោយអនុវត្តតាមការណែនាំរបស់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គណៈកម្មការផ្សារអូឬស្សីបានអនុវត្តនូវវិធានការជាច្រើនដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដូចជាការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារក្នុង១ខែម្តង ដាក់អាកុលលាងដៃ រក្សាគម្លាតសុវត្ថិភាពឲ្យបងប្អូនប្រជាពលរដ្ឋ អាជីវករពាក់ម៉ាស់ឲ្យបានគ្រប់គ្នា ជាមួយនឹងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់ដូវីដ StopCovid ចំនួន១២គោលដៅ នៅតាមច្រកសំខាន់ៗនៃផ្សារអូឬស្សី ។»

លោក ហ៊ត វ៉ាន់ធី បានបញ្ជាក់ផងដែរថា ចំពោះការស្កេន QR Code “ទប់ស្កាត់ដូវីដ Stop Covid”មិនបានលទ្ធផល យើងឲ្យពួកគាត់ដាក់លេខទូរស័ព្ទ អាសយដ្ឋាន កត់ត្រាចូលសៀវភៅ ដើម្បីយើងងាយស្រួលក្នុងការស្វែងរកគាត់ ខណៈដែលមានបញ្ហាអ្វីកើតឡើងពាក់ព័ន្ធនឹងជំងឺកូវី-១៩នេះ ។

គណៈកម្មការផ្សារបានយកចិត្តទុកដាក់អនុវត្តជាប្រចាំនូវវិធានការរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍ដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ធ្វើយ៉ាងណាយើងរួមគ្នាទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះអោយបានជោគជ័យ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម