ព័ត៌មានជាតិ
ជំនួបតាមប្រព័ន្ធវីដេអូរវាងនាយករដ្ឋមន្ត្រីប្រទេសទាំងបី កម្ពុជា ឡាវ និង វៀតណាម
នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានជួបគ្នាតាមប្រព័ន្ធ វីដេអូដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីក្នុងក្របខ័ណ្ឌទ្វេភាគី ត្រីភាគី និងពហុភាគី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនាព្រលប់ថ្ងៃទី១០ មីនានេះ ។

សេចក្តីប្រកាសព័ត៌មានបានបន្តថា នាយករដ្ឋមន្ត្រីទាំងបីបានឯកភាពគ្នាពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការនិងការគាំទ្រគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។ នាយករដ្ឋមន្ត្រីទាំងបីក៏បានឯកភាពគ្នាក្នុងការផ្តល់ការចាក់វ៉ាក់សាំងកូវីដ១៩ទៅវិញទៅមកដោយមិនគិតថ្លៃដល់មន្ត្រីការទូតនិង សិស្សនិស្សិតកម្ពុជា ឡាវនិងវៀតណាមដែលកំពុងស្នាក់នៅក្នុងប្រទេសនីមួយៗ។ នាយករដ្ឋមន្ត្រីទាំងបីបានសម្តែងនូវការពេញចិត្តរួមគ្នាចំពោះទំនាក់ទំនងនិងកិច្ច សហប្រតិបត្តិការដែលកំពុងមានការរីកចម្រើនលើគ្រប់វិស័យរវាងប្រទេសទាំងបីទោះបីស្ថិតក្នុងកាលៈទេសៈនៃភាពប្រឈមខ្លាំងបណ្តាលពីការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ។ នាយករដ្ឋមន្ត្រីទាំងបីក៏បានកត់សម្គាល់ដោយក្តីរីករាយនូវការកើនឡើងនៃទំហំពាណិជ្ជកម្មរវាងកម្ពុជា-ឡាវនិងកម្ពុជា- វៀតណាម។ ថ្នាក់ដឹកនាំ ទាំងបីបានឯកភាពពង្រឹងបន្ថែម កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សន្តិសុខ ការពារជាតិ ការគ្រប់គ្រងព្រំដែនពាណិជ្ជកម្មនិងវិនិយោគការតភ្ជាប់ថាម ពល និងអប់រំ។ នាយករដ្ឋមន្ត្រីទាំងបីក៏បានឯកភាពបន្តរក្សានិងអនុវត្តន៍យ៉ាងមានប្រសិទ្ធភាពនូវយន្តការនៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ដោយជំរុញកិច្ច សហប្រតិបត្តិការរវាងបណ្តាខេត្តជាប់ព្រំដែន ។ អនុវត្តន៍ឱ្យមានប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងព្រំដែន ។សហការបន្ថែមក្នុងការការពារសន្តិសុខតាមបណ្តោយព្រំដែនរួម។ សម្របសម្រួលសកម្មភាពពាណិជ្ជកម្មនិងវិនិយោគព្រមទាំងការឆ្លងកាត់របស់ប្រជាជននិងទំនិញនៅតាមបណ្តាប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន។

នៅក្នុងវិស័យការតភ្ជាប់នាយករដ្ឋមន្ត្រីទាំងបីបានឯកភាពពិចារណាអំពីការដំណើរការឡើងវិញនូវការហោះហើរអន្តរជាតិរវាងកម្ពុជា ឡាវ និងវៀតណាម ដើម្បីជំរុញ ពាណិជ្ជកម្មនិងការវិនិយោគក៏ដូចជាការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងបី។ នៅក្នុងកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌអនុតំបន់នាយករដ្ឋមន្ត្រីទាំងបីបានឯកភាពពន្លឿនការអនុវត្តផែនការការតភ្ជាប់សេដ្ឋកិច្ច CLVដល់ឆ្នាំ២០៣០ដោយផ្តោត លើកិច្ចសហប្រតិបត្តិការក្នុងការគៀងគរធនធានពីដៃគូអភិវឌ្ឍន៍ដើម្បីស្ថាបនាផ្លូវល្បឿនលឿនហាណូយ-វៀងចន្ទន៍ ផ្លូវរថភ្លើង វៀងចន្ទន៍-វង្សអាន និងផ្លូវរថភ្លើង ភ្នំពេញ-ហូជីមិញ។

ជាងនេះទៅទៀតនាយករដ្ឋមន្ត្រីវៀតណាម និងឡាវបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអនុតំបន់មេគង្គលើកទី៧ នៅក្នុងខែមីនា ឆ្នាំ២០២១,កិច្ចប្រជុំកំពូល ASEM លើកទី១៣នៅចុងឆ្នាំ២០២១និងប្រធានអាស៊ានក្នុងឆ្នាំ២០២២។ ទន្ទឹមនេះ នាយករដ្ឋមន្ត្រីទាំងបីបានឯកភាពចាត់តាំងឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរខេត្តពាក់ព័ន្ធទាំងអស់អនុវត្តន៍នូវការព្រមព្រៀងគ្នាដែលបានសម្រេចនៅក្នុងជំ នួបតាមប្រព័ន្ធវីដេអូនេះក៏ដូចជាការបង្កើនមិត្តភាពនិងកិច្ចសហប្រតិបត្តិការពហុវិស័យរវាងបណ្តាប្រទេសទាំងបីកម្ពុជា-ឡាវ និងវៀតណាម ៕
អត្ថបទ ៖ ណារី


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


