ព័ត៌មានជាតិ
កាំភ្លើងAK១ដើម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ១៤គ្រាប់ ត្រូវអង្គភាពស៊ីម៉ាក់ យកទៅកម្ទេចចោល
កាំភ្លើងអាកា១ដើមនិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន១៤គ្រាប់ ត្រូវបានមន្ត្រីនគរបាលប៉ុស្តិ៍ រដ្ឋបាលសង្កាត់និមិត្ត ប្រគល់ឲ្យអង្គភាពស៊ីម៉ាក់ យកទៅកម្ទេចចោល កាលពីល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ត បានប្រាប់ឲ្យដឹងថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំង១៤ គ្រាប់ នោះមានប្រភេទ៦០ មីលីម៉ែត្រ ចំនួន១១គ្រាប់ និង បានមកពីលោកមេភូមិរស្មីសាមគ្គី គ្រាប់បែកដៃចំនួន១គ្រាប់ បានមកពីប្រជាពលរដ្ឋទៅបង់ត្រី នៅស្រះក្រោយប៉ុស្តិ៍នៅភូមិកូបធំ និងគ្រាប់១០៥មីលីម៉ែត្រចំនួន១គ្រាប់ និងគ្រាប់៨០មីលីម៉ែត្រចំនួន១គ្រាប់ បានពីការប្រគល់ពី ប្រជាពលរដ្ឋ។ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ត បានប្រាប់ឲ្យដឹងបន្តទៀតថា គ្រាប់យុទ្ធភណ្ឌទាំងនេះ ខូចគុណភាពតែវាអាចមានគ្រោះថ្នាក់ដោយចៃដន្យ ពេលដែលយើងយកវាទៅដុកឬគប់លេង ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ មន្ត្រីជំនាញ និង ប៉ុស្តិ៍រដ្ឋបាល បានប្រគល់ឲ្យអង្គភាពស៊ីម៉ាក់ យកទៅកម្ទេចចោល កាលពីល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១អស់ហើយ។



ក្នុងនោះមានពលរដ្ឋឈ្មោះ រឿន រ័ត្ន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិខ្លែងពណ៌ជើង ឃុំ ស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានទៅធ្វើចម្ការនៅចំណុចព្រៃអូរគគាប ស្ថិតក្នុង ភូមិសាស្ត្រឃុំស្លក្រាម ឆ្លងកាត់តាមអូរហើយ បានប្រទះឃើញអាវុធមួយដើមប្រភេទ AK បត់ ខូចគុណភាព១ដើមយកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្លក្រាម រក្សាទុកផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ ស៊ុតមាន់ ស៊ុតទា និងក្រួចជាង៣ម៉ឺនគ្រាប់ ត្រូវមន្ត្រីជំនាញដុតបំផ្លាញចោល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


