ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម៖ តួនាទីនវានុវត្តន៍ប្រែក្លាយកម្ពុជា ពីប្រទេសប្រើបច្ចេកវិទ្យាទៅជាប្រទេសផលិតបច្ចេកវិទ្យា
ថ្លែងក្នុងពិធីបិទកម្មវិធីប្រកួតនវានុវត្តន៍បច្ចេកវិទ្យារដូវកាលទី២ កាលពីសប្តាហ៍មុននេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងពីតួនាទីនៃនវានុវត្តន៍ក្នុងការប្រែក្លាយកម្ពុជាពីប្រទេសប្រើប្រាស់បច្ចេកវិទ្យាទៅជាប្រទេសផលិតបច្ចេកវិទ្យា។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា វឌ្ឍនភាពនៃធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា (Tech Startups) គឺជាកាតាលីករថ្មីមួយដើម្បីលើកកម្ពស់កម្រិតនវានុវត្តន៍ជាតិ និងដើរតួសំខាន់ក្នុងដំណើរឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ដែលមានមូលដ្ឋានសង្គម-សេដ្ឋកិច្ចផ្អែកលើចំណេះដឹង។


លោករដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា ចាប់យកឱកាសទីផ្សារតំបន់និងពិភលោក ដោយបានលើកឡើងថា៖ «ធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យាគប្បីសម្លឹងមើលទីផ្សារឱ្យបានធំទូលាយ ពោលគឺត្រូវស្វែងយល់ពីឱកាសទីផ្សារទាំងក្នុងតំបន់ និងសកលលោក បន្ថែមពីលើទីផ្សារក្នុងស្រុកដែលមានស្រាប់ ដូចជាទីផ្សារអាស៊ានដែលមានប្រជាជនចំនួន ៦៨០ លាននាក់ និងមានផលិតផលក្នុងស្រុកសរុប ៤,២ ទ្រីលានដុល្លារអាមេរិក»។
លោករដ្ឋមន្រ្តីបានកត់សម្គាល់ពីការរៀបចំកម្មវិធីប្រកួតនវានុវត្តន៍បច្ចេកវិទ្យា បានបង្ហាញពីកំណើននៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា ដែលនឹងដើរតួនាទីសំខាន់ក្នុងការធ្វើទំនើបកម្មឧស្សាហកម្មរបស់កម្ពុជា, បង្កើតការងារក្នុងវិស័យបច្ចេកវិទ្យាទំនើប ដូចជាបញ្ញាសិប្បនិម្មិត និងការវិភាគទិន្នន័យ ព្រមទាំងគាំទ្រសហគ្រាសធុនតូច និងមធ្យមឱ្យកាន់តែរីកចម្រើន៕



-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


